ប្រទេស​ចិន​ថ្កោលទោស​យន្តហោះ​សហរដ្ឋអាមេរិក​ដែល​ហោះ​លើ​កោះ​តៃវ៉ាន់

0
រូបភាពតំណាង

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រទេស​ចិន​បានធ្វើ​ការជំទាស់​ជាដាច់ខាត និង​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​ការហោះហើរ​របស់​យន្តហោះ​យោធា​សហរដ្ឋអាមេរិក C-40 A Clipper ដែល​បាន​ហើរ​ឆ្លងកាត់​លើទឹក​ដី​កោះ​តៃវ៉ាន់​នៅ​ដើម​សប្តាហ៍​នេះ។

ប្រទេស​ចិន​ថែមទាំង​អះអាងថា នឹង​ចាត់វិធានការ​ចាំបាច់​ទាំងអស់​ដើម្បី​ការពារ​អធិបតេយ្យភាព​សន្តិសុខ និង​ផលប្រយោជន៍​អភិវឌ្ឍន៍​របស់​ប្រទេស​ខ្លួន។

អ្នកនាំពាក្យ​លោកស្រី Hua Chunying បានធ្វើការ​កត់សម្គាល់​នៅក្នុង​សន្និសីទកាសែត​មួយ​នៅពេល​ត្រូវបាន​គេ​ស្នើ​ឱ្យធ្វើ​អត្ថាធិប្បាយ​លើ​របាយការណ៍​ដែលថា យន្តហោះ​យោធា​សហរដ្ឋអាមេរិក C-40A Clipper បាន​ហោះហើរ​លើ​កោះ​តៃវ៉ាន់​នៅ​ថ្ងៃ​អង្គារ។ លោកស្រី​មានប្រសាសន៍ថា

សកម្មភាព​របស់​ភាគី​សហរដ្ឋអាមេរិក​បាន​រំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​ច្បាប់​អន្តរជាតិ និង​បទដ្ឋាន​ជា​មូលដ្ឋាន​ក្នុងការ​ដឹកនាំ​ទំនាក់ទំនង​អន្តរជាតិ ហើយ​ប្រទេស​ចិន​សូម​ប្រឆាំង​ដាច់ខាត និង​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​សកម្មភាព​របស់​សហរ​ដ្ឋ​អាមេរិក។ យើង​ជំរុញ​ឱ្យ​សហរដ្ឋអាមេរិក​គោរព​តាម​គោលការណ៍​របស់​ប្រទេស​ចិន​តែមួយ (one-China principle) និង​លក្ខន្តិកៈ​នៃ​សេចក្តីថ្លែងការណ៍​រួម​រវាង​ប្រទេស​ចិន និង​សហរដ្ឋអាមេរិក​ទាំងបី ហើយ​បញ្ឈប់​ជាបន្ទាន់​នូវ​សកម្មភាព​ខុសច្បាប់ និង​ការ​បង្កហេតុ​នានា។ប្រទេស​ចិន​នឹង​ចាត់វិធានការ​ចាំបាច់​ទាំងអស់​ដើម្បី​ការពារ​អធិបតេយ្យភាព​សន្តិសុខ និង​ផលប្រយោជន៍​អភិវឌ្ឍន៍​របស់ខ្លួន

គួរ​រំលឹក​ផងដែរ​ថា យោងតាម​ការចុះផ្សាយរ​បស់​ប្រព័ន្ធ​ផ្សព្វផ្សាយ globaltimes បានឱ្យដឹងថា យន្តហោះ​ដឹកជញ្ជូន​យោធា​អាមេរិក C-40 A Clipper មួយគ្រឿង​បាន​ហោះ​ហើយ​លើ​ឆ្នេរសមុទ្រ​ភាគ​ខាងលិច​នៃ​កោះ​តៃវ៉ាន់​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី០៩ ខែមិថុនា នៅ​ដើម​ប្តា​ហ៍​នេះ ។ បន្ថែម​ពីលើ​នេះ​ផងដែរ នៅ​ព្រឹក​ថ្ងៃ​អង្គា​រ៍ដ​ដែល មាន​យន្ដហោះ​ចម្បាំង Sukhoi Su-30 ជាច្រើន​គ្រឿង​បាន​ហោះចូល​នៅឯ​ភាគ​និរតី​នៃ​ដែនអាកាស​វ៉ាន់​ក្នុង​តំបន់​ច្រក​សមុទ្រ​តៃវ៉ាន់ ដែល​បណ្តាលឱ្យ​កម្លាំង​អាកាស​តៃវ៉ាន់ ទទួលបាន​ការបញ្ជា​ឱ្យ​ហោះ​ចេញទៅ​រារាំង​យន្ត​ចម្បាំង​ទាំងនោះ​ជាបន្ទាន់៕

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយ​ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here