ពលរដ្ឋ​ស៊ី​រ៉ី​មួយចំនួន​រងរបួស​ក្នុង​ការផ្ទុះ​គ្រឿងផ្ទុះ​នៅ​ទីក្រុង al-Bab

0

គ្រឿងផ្ទុះ​មួយ​បាន​ផ្ទុះឡើង​នៅ​ទីក្រុង al-Bab ក្នុងប្រទេស​ស៊ី​រ៉ី​បណ្តាលឱ្យ​មនុស្ស​មួយចំនួន​រងរបួស។

ប្រភពព័ត៌មាន​ក្នុងស្រុក​បាន​រាយការណ៍​ថា មាន​គ្រឿងផ្ទុះ​មួយ​បាន​ផ្ទុះឡើង​នៅក្នុង​ទីផ្សារ​ដ៏​ម​ម៉ា​ញឹក​មួយកន្លែង​នៅក្នុង​ទីក្រុង al-Bab ដែល​ស្ថិតនៅ​ភាគ​ឥសាន​នៃ​ទីក្រុង Aleppo នៃ​ប្រទេស​ស៊ី​រ៉ី។ ហេតុការណ៍​នោះ​បណ្តាល​ឲ្យ​មាន​មនុស្ស​មួយចំនួន​រងរបួស និង​បង្កឱ្យមាន​ការខូចខាត​សម្ភារៈ​នៅនឹងកន្លែង។

គួរ​រំលឹក​ផងដែរ​ថា ទីក្រុង Aleppo ដែល​នៅជាប់​នឹង​ទីក្រុង al-Bab ជា​កន្លែង​ដែល​ក្រុម​ភេរ​វករ​តាំងនៅ ដោយ​ក្រុម​ភេរវ​ករ​ទាំងនោះ​ទទួលបាន​ការគាំទ្រ​ពី​ប្រទេស​តួ​ក​គី។

ប្រែ​សម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន​SANA ផ្សាយ​ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here