គណៈកម្មការអឺរ៉ុបបានជំរុញឱ្យប្រទេសសមាជិកទាំងអស់ចាប់ផ្តើមដកការរឹតត្បិតការធ្វើដំណើរនៅតាមព្រំដែនរួមរបស់ពួកគេដោយចាប់នៅសប្តាហ៍ក្រោយ។
គណៈកម្មការនេះចង់អោយប្រទេសទាំងនោះធ្វើដំណើរដោយមិនចាំបាច់ត្រួតពិនិត្យអត្តសញ្ញាណប័ណ្ណរបស់អឺរ៉ុប និងបើកឱ្យមានការធ្វើដំណើរសារជាថ្មីនៅចុងខែមិថុនា។ មិនត្រឹមតែមានការបន្ធូរបន្ថយលើរឿងនេះទេ ការហាមឃាត់ការធ្វើដំណើរប្រចាំថ្ងៃទៅកាន់ទ្វីបអឺរ៉ុបក៏អាចត្រូវបានបន្ធូរបន្ថយបន្តិចម្តងៗដែរ។
នាយកប្រតិបត្តិនៃសហភាពអ៊ឺរ៉ុបមានប្រសាសន៍ថាប្រទេសដែលមានសិទ្ធិចុះឈ្មោះចួលរួមក្នុងការបើកដំណើរបានគួរតែផ្អែកលើលក្ខណៈវិនិច្ឆ័យ៣គឺប្រទេសទាំងនោះមានការគ្រប់គ្រងជំងឺកូវីដ១៩បានយ៉ាងហោចណាស់ក្នុងកម្រិតមធ្យមដោយមានលក្ខណៈប្រហាក់ប្រហែលនឹងសហភាពអឺរ៉ុប មានវិធានការទប់ស្កាត់ក្នុងកំឡុងពេលធ្វើដំណើរ និងមានឆន្ទៈអនុញ្ញាតឱ្យភ្ញៀវទេសចរនៅអឺរ៉ុបធ្វើដំណើរផងដែរ។
គួរបញ្ជាក់ផងដែរថាគណៈកម្មការបានស្នើឱ្យមានការចុះឈ្មោះចូលរួមតាំងពីដំបូងសម្រាប់អ្នកដំណើរមកពីបណ្តាប្រទេសតំបន់បាល់កង់ (Balkans) ភាគខាងលិចមានដូចជាសារធារណរដ្ឋអាល់បានី (Albania) សារធារណរដ្ឋបូស្នី Bosnia និងហឺហ្សេហ្គូវីណា (Herzegovina) និងសារធារណរដ្ឋកូសូវ៉ូ (Kosovo) សារធារណរដ្ឋម៉ាសេដូនខាងជើង (North Macedonia) និងសារធារណរដ្ឋស៊ែប៊ី (Serbia) ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន RT ផ្សាយថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០









