ប្រជាជនអ៊ីរ៉ាក់៨នាក់ត្រូវបានសម្លាប់ និង៦នាក់ផ្សេងទៀតរងរបួសនៅក្នុងហេតុការណ៍វាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធ ISIS ស្ថិតនៅភាគខាងកើតខេត្ត Diyala។
យោងតាមមន្ត្រីប៉ូលិសបានអោយដឹងថាហេតុការណ៍នេះបានកើតឡើងនៅពេលដែលក្រុមសកម្មប្រយុទ្ធបានវាយប្រហារមកលើភូមិមួយស្ថិតនៅជិតទីក្រុង Khanaqin បណ្តាលឱ្យប៉ូលិស២នាក់ និងអ្នកភូមិ៦នាក់ស្លាប់។
គួររំលឹកថាកាលពីឆ្នាំ២០១៧ ប្រទេសអ៊ីរ៉ាក់បានប្រកាសពីជ័យជម្នះរបស់ខ្លួនលើក្រុម ISIS ដោយបានដណ្តើមយកទឹកដីទាំងអស់របស់ខ្លួនមកវិញ ដោយទឹកដីប្រហែលមួយភាគបីនៃផ្ទៃដីរបស់ប្រទេសនេះត្រូវបានឈ្លានពានដោយក្រុមភេរវករកាលពីឆ្នាំ២០១។
តែទោះជាយ៉ាងណាក៏ដោយក្រុមភេរវករនៅតែមានក្រុមតូចៗរបស់ពួកគេស្ថិតនៅតាមតំបន់ធំៗនៃប្រទេសអ៊ីរ៉ាក់ដដែល និងបានធ្វើការវាយប្រហារម្តងម្កាលទៀតផង៕
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២០









