យន្ដហោះ​តួ​ក​គី​វាយប្រហារ​តាម​អាកាស​ប្រឆាំងនឹង​ក្រុម​ឧទ្ទាម​ឃឺ​ដ​នៅ​អ៊ីរ៉ាក់

0

យន្តហោះ​ចម្បាំង​មកពី​ប្រទេស​តួ​ក​គី​បានធ្វើការ​វាយប្រហារ​តាម​អាកា​សកាត់​ព្រំដែន​នៅ​ថ្ងៃ​ចន្ទ កំណត់​គោលដៅ​លើ​ក្រុម​ឧទ្ទាម​ឃឺ​ដ​តួ​ក​គី​នៅ​ភាគ​ខាងជើង​ប្រទេស​អ៊ីរ៉ាក់។ ក្រសួងការពារជាតិ​តួ​ក​គី​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ធ្វី​ត​ធ័​រថា៖

“នៅក្នុង​ប្រតិ​ប​ត្ដិ​ការ​ចុងក្រោយ Claw-Eagle បាន​វាយប្រហារ​លើ​គោលដៅ​ដែល​សង្ស័យថា ជា​របស់​គណបក្ស​ពលករ​ឃឺ​ដ (PKK) ខុសច្បាប់​នៅតាម​តំបន់​ជាច្រើន​នៅ​ភាគ​ខាងជើង​ប្រទេស​អ៊ីរ៉ាក់​រួមទាំង​តំបន់ Sinjar។

យោធា​បាន​អះអាងថា គោលដៅ PKK ចំនួន ៨១កន្លែង​រង​ការវាយប្រហារ​រាប់បញ្ចូល​ទាំង​នៅ​តំបន់​តាំង​លំនៅ និង​រូងភ្នំ ដោយ​ប្រភព​បន្ថែមថា យន្ដហោះ​នោះ​វាយប្រហារ​យកចិត្តទុកដាក់​ខ្ពស់បំផុត​មិន​បង្កឱ្យមាន​គ្រោះថ្នាក់​ដល់​ជន​ស៊ីវិល។

ពុំមាន​សេចក្តីថ្លែងការណ៍​បន្ទាន់​ណាមួយ​ពី​ក្រុម​ PKK ដែលជា​ក្រុម​មួយ​បានធ្វើ​សង្គ្រាម​កុបកម្ម​រយៈពេល​ច្រើនជាង​បី​ទសវត្សរ៍​មកហើយ​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​តួ​ក​គី។ ក្រុង​អង់កា​រ៉ា​តែងតែ​ធ្វើការ​វាយប្រហារ​តាម​អាកាស​ប្រឆាំងនឹង​ក្រុម PKK ដែល​តាំង​មូលដ្ឋាន​នៅ​ភាគ​ខាងជើង​ប្រទេស​អ៊ីរ៉ាក់។

នៅក្នុង​ហេតុការណ៍​ដាច់ដោយឡែក​មួយទៀត នៅ​ថ្ងៃ​ចន្ទ​ប៉ូលិស​តួ​ក​គី​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក និង​គ្រាប់​ផ្លា​ស្ទិ​ក​ទៅលើ​ក្រុមបាតុករ​ដែល​គាំទ្រ​ដល់​ក្រុម​ឃឺ​ដ។ គេ​រាយការណ៍​ថា មាន​មនុស្ស​ចំនួន​រាប់សិប​នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ទីក្រុង​Silivri ដែល​ស្ថិតនៅ​ភាគ​ពា    យ័​ព្យ​ប្រទេស​តួ​ក​គី ក្រោយពី​សភា​បាន​រារាំង​សមាជិកសភា​មកពី​គណបក្ស​សាធារណរដ្ឋ (CHP) រួម​ជាមួយនឹង​មនុស្ស​ចំនួន​ពីរ​នាក់​មកពី​គណបក្ស​ប្រជាធិបតេយ្យ​ប្រជាជន​ឃឺ​ដ។

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន​ RT ផ្សាយ​ថ្ងៃ១៥ ខែមិថុនា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here