យន្តហោះ​ចម្បាំង​របស់​កងទ័ពអាកាស​សហរដ្ឋអាមេរិក F-15C ធ្លាក់​នៅ​សមុទ្រ​ខាងជើង​ក្បែរ​ឆ្នេរ​ចក្រភព​អង់គ្លេស

0

យន្តហោះ​ចម្បាំង​ដែល​គេ​ស្គាល់​ថា ជា​យន្តហោះ F-15C Eagle បាន​ធ្លា​ក់នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ។ យន្ដហោះ​នោះ​ត្រូវបាន​គេ​ប្រគល់​ទៅឱ្យ​ក្រុម Fighter Wing ទី៤៨ ដែលមាន​មូលដ្ឋាន​នៅ ភូមិ RAF Lakenheath នៅក្នុង​ទីក្រុង ​Suffolk ប្រទេស​អង់គ្លេស។

អ្នកបើក​យន្តហោះ​ទ័ពអាកាស​សហរដ្ឋអាមេរិក​ម្នាក់​ត្រូវបាន​គេ​រកឃើញថា​ស្លាប់ ក្រោយពី​យន្តហោះ​នោះ​ធ្លាក់​ចូលក្នុង​សមុទ្រ​ភាគ​ខាងជើង​នៅ​អំឡុង​ពេលធ្វើ​បេសកកម្ម​បណ្តុះបណ្តាល។ បំណែក​របស់​យន្ដហោះ​ត្រូវបាន​សេវាកម្ម​ឆ្មាំ​សមុទ្រ​របស់​ចក្រភព​អង់គ្លេស​រកឃើញ​នៅ​រយៈពេល​ប៉ុន្មាន​ម៉ោង​ក្រោយមកទៀត។

យោងតាម​សេចក្តីថ្លែងការណ៍​មួយ​ចេញផ្សាយ​ដោយ​កងទ័ពអាកាស​បាន​អោយដឹងថា គេ​មិនទាន់​ដឹង​ពី​មូល​ហេតុដែល​បង្កឱ្យមាន​គ្រោះថ្នាក់​នេះ​នៅឡើយ​ទេ។ ក្រុម​អ្នករុករក និង​ក្រុម​ជួយសង្គ្រោះ​អង់គ្លេស​ដែល​ដាក់ពង្រាយ​នៅ​កន្លែង​កើត​ហេតុ​បាន​ប្រទះឃើញ​បំណែក​របស់​យន្តហោះ​មុនពេល​រកឃើញ​សាកសព​របស់​អ្នកបើក​យន្តហោះ។

សេចក្តីថ្លែងការណ៍​មួយ​ដែល​បញ្ជាក់​ពី​ការស្លាប់​ក្នុងភូមិ RAF Lakenheath មាន​សេចក្តី​ថា “យើង​សូម​ចូលរួម​រំលែក​មរណទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​ចំពោះ​ក្រុមគ្រួសារ​របស់​អ្នកបើក​យន្តហោះ និង​កងវរសេនាតូច​ចម្បាំង​លេខ ៤៩” ពួកគេ​បាន​និយាយថា ឈ្មោះ​សព​នឹងមិន​ត្រូវបាន​បញ្ចេញ​ទេ រហូតដល់​ក្រុមគ្រួសារ​របស់​សព​ទទួល​បាន​ដំណឹង។

ប្រែ​សម្រួល៖ប៉ោក​លក្ខិណា
ប្រភពព័ត៌មាន ​RT ផ្សាយ​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here