កងកំលាំង​ឃើ​ដ​ស៊ី​រី​ចាប់ខ្លួន​ស្ត្រី IS ៣នាក់​បន្ទាប់ពី​រត់គេច​ពី​ជំរំ al-Hol

0

កងកម្លាំង​សន្តិសុខ​ឃឺ​ដ​បានប្រកាស​នៅ​ថ្ងៃអាទិត្យ​នេះ​ថា បាន​ចាប់ខ្លួន​ស្ត្រី​រដ្ឋ​អ៊ីស្លាម​IS ចំនួន៣នាក់​ស្ថិតនៅក្នុង​តំបន់​Ain Issa ដែល​ពួកគេ​បាន​រត់គេច​ចេញពី​ជំរំ​al-Hol ក្នុង​ប៉ុន្មាន​ថ្ងៃថ្មីៗនេះ។

យោងតាម​សេចក្តីរាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​បានអោយដឹងថា​ស្ត្រី​ទាំង៣នាក់​នេះ​បាន​ជិះ​រថយន្ត​ដែល​បើកបរ​ពី​ភូមិ​al-Dibsi ស្ថិតនៅ​ភាគ​ខាងលិច​តំបន់​ Ain Issa ឆ្ពោះទៅកាន់​តំបន់ ​Gire Sipi ដែលជា​កន្លែង​ដែល​កងទ័ព​តួ​ក​គី និង​ក្រុម​ឧទ្ទាម​អ៊ីស្លាម​និយម​ទទួលខុសត្រូវ។

ស្ត្រី​ទាំងនោះ​ត្រូវបាន​គេ​ស្គាល់​ថា​ឈ្មោះ​Maryam Mohammed អាយុ៦៤ឆ្នាំ Reem Ibrahim អាយុ២៩ឆ្នាំ និង​HibaSalih អាយុ២៥ឆ្នាំ។

គួរបញ្ជាក់​ថា​ជំ រំ​al-Hol ស្ថិតនៅក្នុង​ខេត្ត​ Hasakah នៃ​ប្រទេស​ស៊ី​រី​ដែលជា​កន្លែង​ដែលមាន​សមាជិក​រដ្ឋ​អ៊ីស្លាម​ជាង៧២,០០០នាក់ និង​ក្រុមគ្រួសារ​របស់​ពួកគេ​ត្រូវបាន​ឃុំខ្លួន។ កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​ជា​អ្នកទទួលខុសត្រូវ​ចំពោះ​ការការពារ​ជំរំ​នេះ។

អ្នក​ប្រែ​សម្រួល៖ គល់ សេង​ហាក់
ប្រភពព័ត៌មាន​ពី baghdadpost ចេញផ្សាយ​ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២0

LEAVE A REPLY

Please enter your comment!
Please enter your name here