ករណី​បំផ្ទុះ​គ្រាប់បែក​រថយន្ត​សម្លាប់​ទាហាន​ស៊ីឈ្នួល​របស់​របប​តួ​ក​គី​នៅក្នុង​ប្រទេស​ស៊ី​រ៉ី

0

ភេរវ​ករ​មួយចំនួន​បាន​ស្លាប់ និង​អ្នក​ផ្សេងទៀត​រងរបួស​នៅក្នុង​ហេតុការណ៍​ផ្ទុះ​គ្រាប់បែករថយន្ត​នៅ​ភូមិ​ Mishrifa Remo នៅ​តំបន់ Ras Al-Ayn ភាគ​ពាយព្យ​នៃ​ទីក្រុង​ Hasaka ។

គ្រាប់បែក​ក្នុង​រថយន្ត​បាន​ផ្ទុះឡើង ហើយ​នៅក្នុង​រថយន្ត​នោះ​មាន​ក្រុម​ទាហាន​ស៊ីឈ្នួល​គាំទ្រ​របប​តួ​ក​គី។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ភូមិ Mishrifa Remo ដែលមាន​ទីតាំង​ស្ថិតក្នុង​តំបន់ Ras al-Ayn ភាគ​ពាយព្យ​ទីក្រុង Hasaka នៃ​ប្រទេស​ស៊ី​រ៉ី។ ករណីនេះ​បាន បណ្តាល​ឲ្យ​ភេរ​វករ (ទាហាន​ស៊ីឈ្នួល) ចំនួន៣នាក់​ស្លាប់ និង​បណ្តាលឱ្យ​មនុស្ស​ជាច្រើន​អ្នក​ផ្សេងទៀត​រងរបួស។

គួរ​រំលឹក​ផងដែរ​ថា នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១១ ខែមិថុនា សប្តាហ៍​មុន ទើបតែ​មាន​ករណី​ផ្ទុះ​កើត​ឡើងលើ​ដងផ្លូវ​ពី​ទីក្រុង al-Harak និង​ក្រុង al-Soura នៅ​ភាគ​ខាងកើត​ទីក្រុង​ Daraa។ ហេតុការណ៍​នោះបាន​បណ្តាលឱ្យ​មនុស្ស​ចំនួន០៣នាក់​រងរបួស និង​បង្កឱ្យមាន​ការខូចខាត​ដល់​រថយន្ត​នៅនឹងកន្លែង​កើតហេតុ។

មុន​ហេតុការណ៍​ផ្ទុះ​នៅលើ​ដងផ្លូវ មាន​ករណី​ផ្ទុះ​គ្រឿងផ្ទុះ​កែច្នៃ​មួយ​យ៉ាង​ពេញទំហឹង​នៅក្នុង​ទីផ្សារ​ដ៏​ម​ម៉ា​ញឹក​មួយកន្លែង​នៅក្នុង​ទីក្រុង al-Bab ដែល​ស្ថិតនៅ​ភាគ​ឥសាន​នៃ​ទីក្រុង Aleppo នៃ​ប្រទេស​ស៊ី​រ៉ី។ ហេតុការណ៍​នោះ​ក៏បាន​បណ្តាល​ឲ្យ​មនុស្ស​មួយចំនួន​រងរបួស និង​បង្កឱ្យមាន​ការខូចខាត​សម្ភារៈ​នៅក្នុង​ផ្សារ​នោះ​ផងដែរ៕

ប្រែ​សម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន ​SANA ផ្សាយ​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here