យ៉ាងហោចណាស់​ទាហាន​ឥណ្ឌា ២០នាក់​ស្លាប់​ក្នុងការ​ប៉ះទង្គិច​ជាមួយ​កងកម្លាំង​យោធា​ចិន​នៅ​ព្រំដែន

0

យ៉ាងហោចណាស់​មាន​ទាហាន​ឥណ្ឌា​ចំនួន២០នាក់ បាន​ស្លាប់​ក្នុងការ​ប៉ះទង្គិច​គ្នា​រវាង​ទាហាន​ឥណ្ឌា​ជាមួយ​កងកម្លាំង​យោធា​ចិន​នៅ​ជ្រលង​ភ្នំ​ហ្កា​ល​វ៉ាន ( Galwan Valley) នៅ​ភាគ​ខាងជើង​តំបន់​កា​ស្មៀ​រ។

យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឥណ្ឌា​បាន​រាយការណ៍​ថា សមាជិក​នៃ​កងទ័ព​រំដោះប្រជាជន​ចិន (PLA) ចំនួន៤៣នាក់​ត្រូវបាន​សម្លាប់ ឬ​រងរបួស​នៅក្នុង​ការប៉ះទង្គិច​គ្នា​ដែល​បាន​កើតឡើង​នៅ​យប់​ថ្ងៃ​ច័ន្ទ និង​ថ្ងៃ​អង្គារ។ ទោះជា​យ៉ាងណា ទីក្រុង​ប៉េកាំង​មិនទាន់បាន​បង្ហាញ​តួលេខ​ផ្លូវការ​ណាមួយ​នៅឡើយ​ទេ។

ទាក់ទង​ទៅនឹង​ការផ្ទុះ​អំពើរ​ហឹ​ង្សា​សម្លាប់​គ្នា​រវាង​កងកម្លាំង​យោធា​ន​ចិន និង​ទាហាន​ឥណ្ឌា ទីក្រុង​ប៉េកាំង​ចោទប្រកាន់ថា ទាហាន​ឥណ្ឌា​បាន​ឆ្លងកាត់​ព្រំដែន និង​វាយប្រហារ​លើ​កងកម្លាំង​យោធា​ចិន ក្រោយពី​ទីក្រុង​ញូវដែលី​បាន​រាយការណ៍​ថា កងទ័ព​របស់ខ្លួន​ចំនួន៣នាក់​ត្រូវ​យោធា​ចិន​សម្លាប់។

ប្រទេស​ឥណ្ឌា​បាន​ហៅ​តំបន់​ដែលមាន​វិវាទ​នេះ​ថា​ជា​តំបន់ Ladakh ភាគ​ខាងកើត រីឯ​ភាគី​ចិន​ហៅ​តំបន់​នោះ​ថា Aksai Chin ។ តំបន់​នេះ​ធ្លាប់​ត្រូវបាន​រដ្ឋកា​ស្មៀ​រ​អះអាងថា ស្ថិតនៅក្រោម​ការកាន់កាប់​របស់ខ្លួន ដែល​បាន​បញ្ចូល​ដោយ​ប្រទេស​ឥណ្ឌា​ក្រោយពី​រដ្ឋការ​ស្មៀ​រ​ទទួលបាន​ឯករាជ្យ​ក្នុង​ឆ្នាំ១៩៤៧ហើយ​វា​ក៏​ជា​ប្រភព​ជម្លោះ​ដែល​កំពុង​បន្ត​កើតមាន​ជាមួយ​ប្រទេសជិតខាង​ប៉ា​គី​ស្ថាន​ផងដែរ។

គួរបញ្ជាក់​ផងដែរ​ថា តំបន់​នោះ​មាន​ជ្រលង​ភ្នំ​យុទ្ធសាស្ត្រ​ជាច្រើន និង​ផ្លូវ​ហាយវ៉េ​ភ្ជាប់​តំបន់​ស៊ីន​ជាំ​ង (Xinjiang) និង​ទី​បេ Tibet ដែលមាន​ជ្រលង​ភ្នំ​មួយ​កាត់​តំបន់​ទាំងពីរ។ ឥណ្ឌា​ធ្លាប់បាន​ព្យាយាម​ប្រឆាំងនឹង​ការត្រួតត្រា​របស់​ប្រទេស​ចិន​លើ​តំបន់​នេះ​ក្នុង​ឆ្នាំ១៩៦២ ប៉ុន្តែសង្គ្រាម​រយៈពេល​មួយខែ​បានបញ្ចប់​ដោយ​ភាគី​ចិន​ទទួលបាន​ជ័យជំនះ។

ប្រែ​សម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន​ RT ផ្សាយ​ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here