អាជ្ញាធរកូរ៉េខាងជើងនឹងពង្រោយកម្លាំងយោធានៅតំបន់ Mount Kumgang និងនៅជិតទីក្រុង Kaesong ដើម្បីការពារប្រឆាំងនឹងសកម្មភាពដែលអាចកើតមានពីភាគីកូរ៉េខាងត្បូង។
ភ្នាក់ងារសារព័ត៌មាន KCNA របស់កូរ៉េខាងជើងចុះផ្សាយដោយដកស្រង់សម្តីអ្នកនាំពាក្យរបស់អគ្គសេនាធិការកងទ័ពប្រជាជនកូរ៉េថា អាជ្ញាធរកូរ៉េខាងជើងនឹងពង្រោយកម្លាំង យោធានៅតំបន់ Mount Kumgang និងនៅជិតទីក្រុង Kaesong ដើម្បីការពារប្រឆាំងនឹងសកម្មភាពដែលអាចកើតមានពីភាគីកូរ៉េខាងត្បូង។ លើសពីនេះ ទីក្រុងព្យុងយ៉ាងគ្រោងនឹងធ្វើសមយុទ្ធយោធាគ្រប់ប្រភេទឡើងវិញនៅជិតព្រំដែនកូរ៉េខាងត្បូង។
ប្រទេសកូរ៉េខាងត្បូងបានស្នើសុំឱ្យទីក្រុងព្យុងយ៉ាងនៅថ្ងៃចន្ទដើម្បីទទួលប្រេសិតពិសេសរបស់ខ្លួនប៉ុន្តែសំណើនេះត្រូវបានបដិសេធ។
យ៉ាងណាមិញ គួរបញ្ជាក់ផងដែរថា ទីក្រុងសេអ៊ូលគ្រោងនឹងបញ្ជូនប្រធានការិយាល័យសន្តិសុខរដ្ឋ លោក Jong Ui Yong និងនាយកការិយាល័យស៊ើបការណ៍សម្ងាត់ So Hun ជាបេសកជនពិសេសរបស់ខ្លួន។
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មានTASS ផ្សាយថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០