មន្ត្រីជាន់ខ្ពស់តួកគីពិភាក្សាពីបទឈប់បាញ់យូរអង្វែងនៅប្រទេសលីប៊ីក៏ដូចជាកិច្ចសហប្រតិបត្តិការថាមពលក្នុងអំឡុងពេលដំណើរទស្សនកិច្ចនៅទ្រីប៉ូលី។
Mevlut Cavusoglu រួមជាមួយរដ្ឋមន្ត្រីហិរញ្ញវត្ថុតួកគីទីប្រឹក្សាសន្តិសុខជាតិ និងប្រធានស៊ើបការណ៍សម្ងាត់បានជួបជាមួយរដ្ឋាភិបាលដែលមានការទទួលស្គាល់ជាអន្តរជាតិរបស់ប្រទេសលីប៊ីកាលពីថ្ងៃពុធ។ ដំណើរទស្សនកិច្ចនេះបានធ្វើឡើងបន្ទាប់ពីទីក្រុងអង់ការ៉ាបានជួយរដ្ឋាភិបាលនៃកិច្ចព្រមព្រៀងជាតិ (GNA) ទប់ស្កាត់ការវាយលុកដោយកងកម្លាំងដែលមានមូលដ្ឋាននៅភាគខាងកើត។
គោលបំណងនៃដំណើរទស្សនកិច្ចរបស់យើងគឺដើម្បីបញ្ជាក់ពីការគាំទ្ររបស់យើងចំពោះប្រទេសលីប៊ីតាមរបៀបដ៏មានឥទ្ធិពលមួយ។ យើងមានការផ្លាស់ប្តូរយោបល់ស្តីពីការសំរេចបានបទឈប់បាញ់គ្នាយូរអង្វែង និងដំណោះស្រាយនយោបាយ” ។ ដំណើរទស្សនកិច្ចនេះមិនត្រូវបានប្រកាសកាលពីពេលមុនទេ។ ទីក្រុងទ្រីប៉ូលីនិយាយថា មន្ត្រីជាច្រើនរូបរបស់តួកគីបានជួបជាមួយនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមហ៊ុនប្រេងរបស់ GNA ៕
សម្រួលដោយ៖ សុផា
ប្រភព RT ចុះផ្សាយថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២០









