ប្រទេស​អាល្លឺម៉ង់​ហាមឃាត់​ព្រឹត្តិការណ៍ធំៗរហូតដល់​ចុងខែ​តុលា

0

ទូរទស្សន៍ N-TV បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ថា​ការហាមឃាត់​ព្រឹត្តិការណ៍ធំៗរួមទាំង​ការប្រគំ​តន្ត្រី​នឹង​ត្រូវបាន​ពន្យារពេល​យ៉ាងហោចណាស់​នៅ​ចុងខែ​តុលា​ដោយសារ​ការឆ្លង​រាលដាល​នៃ​មេរោគ​នេះ។

វា​បាន​ដកស្រង់​ឯកសារ​ដែល​បានរៀបចំ​សម្រាប់​ការប្រជុំ​របស់​អធិការបតី​លោកស្រី Angela Merkel និង​នាយករដ្ឋមន្ត្រី​នៃ​រដ្ឋ​ទាំង ១៦ របស់​ប្រទេស។

ដោយឡែក​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​សូ​ហ្វ​វែ​រ SAP និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​កម្មវិធី​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​របស់​ប្រទេស​អាល្លឺម៉ង់​ដើម្បី​ជួយ​តាមដាន​ការឆ្លង​មេរោគ​ដែល​ត្រូវបាន​គេ​ទាញ​យកបាន​ចំនួន ៦.៥ លាន​ដង​ក្នុង​រយៈពេល ២៤ ម៉ោង​ដំបូង​ចាប់តាំងពី​ការបើក​ដំណើរការ។

ប្រទេស​អាល្លឺម៉ង់​បាន​ចូលរួម​ជាមួយ​បណ្តា​ប្រទេស​អ៊ឺរ៉ុប​ដូចជា​អ៊ីតាលី ប៉ូឡូញ និង​ឡា​ត​វី​ក្នុងការ​បង្កើត​កម្មវិធី​ដែល​ប្រើ​ប្ល៊ូ​ធូ​សឥត​ខ្សែ​ដើម្បី​វាស់​ទៅលើ​ទំនាក់ទំនង​រវាង​មនុស្ស។ បច្ចេកវិទ្យា​នេះ​នៅតែ​មិនត្រូវ​បានធ្វើ​តេស្ត​ទេ ប៉ុន្តែ​រដ្ឋាភិបាល​បាន​ប្រញាប់ប្រញាល់​ដាក់ពង្រាយ​វា​ផងដែរ៕

សម្រួល​ដោយ៖ សុ​ផា
ប្រភព RT ចុះផ្សាយ​ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here