ប្រទេស​រុស្ស៊ី និង​ស៊ែ​ប៊ី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ភេរវកម្ម

0

រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក Sergey Lavrov និង​ឧបនាយករដ្ឋមន្ត្រី​ស៊ែ​ប៊ី លោក Nebojsa Stefanovic បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ភេរវកម្ម​នៅ​ថ្ងៃ​ព្រហស្បតិ៍។

កិច្ចព្រមព្រៀង​ត្រូវបាន​ចុះហត្ថលេខា​ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​របស់ លោក Lavrov ទៅកាន់​ទីក្រុង Belgrade។ លោក Lavrov មានប្រសាសន៍​ក្រោយពី​ចុះហត្ថលេខា​ថា៖ “យើង​កំពុង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ធំ​មួយ​ស្តីពី​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ភេរវកម្ម។ កិច្ចព្រមព្រៀង​ធ្វើឡើង​ដើម្បី​ធានាបាន​នូវ​ក្របខ័ណ្ឌ​ច្បាប់​មាន​ស្ថេរភាព​សេវាកម្ម​របស់​យើង​ដែល​កំពុង​ផ្សព្វផ្សាយ​មនោគមវិជ្ជា​នៅ​តំបន់​បាល់​កង់ (Balkans)”។

លោក​បន្តថា “កិច្ចព្រមព្រៀង​បាន​ធានា​នូវ​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ស្ថេរភាព​រវាង​សេវាកម្មរៀងៗខ្លួន​របស់​ប្រទេស​ស៊ែ​ប៊ី​ជាមួយ​សេវា​សន្តិសុខ​សហព័ន្ធ​របស់​សហព័ន្ធ​រុស្ស៊ី (FSB)   សេវា​ការពារ​សហព័ន្ធក្រុមប្រឹក្សាសន្តិសុខ​រប​ស់​សហព័ន្ធរុស្ស៊ី” ។

យោងតាម​ប្រភពព័ត៌មាន​ពី​លោក Stefanovic ដែលជា​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​បានបញ្ជាក់​ឱ្យដឹងថា ការចុះហត្ថលេខា​លើ​ឯកសារ​នេះ​គឺជា​ជំពូក​សំខាន់​មួយ​នៅក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ។ លោក​មានប្រសាសន៍ថា៖ “ឯកសារ​នេះ​នឹង​ជួយ​សម្រួល​ដល់​ការផ្លាស់ប្តូរ​ព័ត៌មាន​រវាង​ក្រសួងមហាផ្ទៃ​ស៊ែ​ប៊ី និង​សេវាកម្ម​ផ្សេងទៀត​ជាមួយ​ភ្នាក់ងារ​រុស្ស៊ី។ កត្តា​នេះ​នឹង​ជួយ​ដល់​យើង​ធានា​ឱ្យបាន​នូវ​កិច្ចការពារ​យ៉ាង​ឆាប់រហ័ស និង​ប្រកបដោយ​ប្រសិទ្ធភាព​ទាំង​ផលប្រយោជន៍​របស់​ប្រទេស​​រុស្ស៊ី និង​ស៊ែ​ប៊ី” ៕

ប្រភពព័ត៌មាន TASS ផ្សាយ​ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here