អារ៉ាប៊ីសាអ៊ូឌីត​បញ្ជាក់​ការគាំទ្រ​ចំពោះ​កិច្ចប្រឹងប្រែង​របស់ IAEA ក្នុងការ​ត្រួតពិនិត្យ​ទីតាំង​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់

0

ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត​បាន​បញ្ជាក់ថា​ខ្លួន​បាន​គាំទ្រ​ដល់ទី​ភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ (IAEA) ដើម្បី​ពង្រឹង​ការត្រួតពិនិត្យ​ទីតាំង​របស់​អ៊ីរ៉ង់ និង​សកម្មភាព​នុយក្លេអ៊ែរ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​ព្រះអង្គម្ចាស់​Abdullah bin Khaled bin Sultan al-Saud ចេញពី​ឯកអគ្គរដ្ឋទូត​របស់​អារ៉ាប់​ប៊ី​សា​អូឌីត​ប្រចាំ​នៅ​ប្រទេស​អូទ្រីស។

អគ្គនាយក ​IAEA ដែលជា​អង្គការ​ឃ្លាំមើល​នុយក្លេអ៊ែរ​របស់​អង្គការសហប្រជាជាតិ​បាន​សម្តែង​ការព្រួយបារម្ភ​អំពី​ការបដិសេធ​របស់​អ៊ីរ៉ង់​ចំពោះ​ការ​ត្រួ​ន​ពិនិត្យ​របស់ខ្លួន​លើ​ទីតាំង​ចំនួន​ពីរ។

IAEA ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ Vienna បាន​ជួបប្រជុំ​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ និង​បានបង្ហាញ​ការព្រួយបារម្ភ​យ៉ាងខ្លាំង​នៅក្នុង​របាយការណ៍​កាល​ពី​ដើមខែ​នេះ​ថា​អ៊ីរ៉ង់​បាន​នឹង​កំពុង​រារាំង​ការធ្វើ​អធិការកិច្ច​របស់ខ្លួន​ទៅលើ​ទីតាំង​ទាំងនោះ។

ឯកអគ្គរដ្ឋទូត​អារ៉ាប៊ីសាអ៊ូឌីត​ដដែល​នេះ​បាន​មានប្រសាសន៍​ទៀតថា​ថា​របាយការណ៍​របស់​អគ្គ​នាយករង​ IAEA លើ​បញ្ហា​នេះ​ក៏បាន​បង្ហាញ​ពី​ភាពវាងវៃ​របស់​ភាគី​អ៊ីរ៉ង់​ក្នុងការ​ដោះស្រាយ​ជាមួយ​សំណើ​របស់​ទីភ្នាក់ងារ​នេះ​អស់​រយៈពេល​ជាង​មួយឆ្នាំ​មកហើយ និង​បានបង្ហាញ​ពី​ក​ខ្វះ​ខាត់​ដ៏​ធ្ងន់ធ្ងរ​របស់​អ៊ីរ៉ង់​ក្នុងការ​សហការ​ជាមួយ​ទីភ្នាក់ងារ​នេះ​ផងដែរ។

អ្នក​ប្រែ​សម្រួល៖ គល់ សេង​ហាក់
ប្រភពព័ត៌មាន​ពី baghdadpost ចេញផ្សាយ​ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here