រដ្ឋាភិបាលបានប្រកាសនៅថ្ងៃសុក្រនេះថាប្រទេសស្វីសនឹងអនុញ្ញាតឱ្យមានព្រឹត្តិការណ៍ជាច្រើនដែលមានអ្នកចូលរួមរហូតដល់ទៅ ១,០០០ នាក់ដែលនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ។ “ គិតត្រឹមថ្ងៃច័ន្ទទី ២២ ខែមិថុនានេះ វិធានការជាច្រើនដែលត្រូវបានធ្វើឡើងដើម្បីដោះស្រាយនឹងកូរ៉ូណាវីរុសនឹងត្រូវបានដកចេញ។ វាមានតែការហាមឃាត់ព្រឹត្តិការណ៍ទ្រង់ទ្រាយធំប៉ុណ្ណោះដែលនឹងត្រូវអនុវត្តរហូតដល់ដំណាច់ខែសីហានេះ” ។
មនុស្សជាង ៣១,០០០ នាក់បានធ្វើតេស្ត៍រកឃើញថាផ្ទុកវីរុសនេះ ហើយមនុស្ស ១,៦៨០ នាក់បានស្លាប់នៅក្នុងប្រទេសស្វីសចាប់តាំងពីមានករណីដំបូងត្រូវបានគេរាយការណ៍នៅចុងខែកុម្ភៈ។
ករណីឆ្លងថ្មីបានធ្លាក់ចុះ ហើយវាក៏អនុញ្ញាតឱ្យប្រទេសស្វីសបើកសាលារៀន ហាង និងព្រំដែនជាមួយរដ្ឋជាសមាជិកនៃតំបន់ធ្វើដំណើរដោយគ្មានលិខិតឆ្លងដែន Schengen ។ ទោះយ៉ាងណាក៏ដោយនោះ សេដ្ឋកិច្ចក៏ដូចប្រទេសដទៃទៀតដែរកំពុងស្ថិតក្នុងវិបត្តិសេដ្ឋកិច្ចយ៉ាងខ្លាំង។ តាមរយៈការដកស្រង់ទិន្នន័យវិទ្យាសាស្ត្រ និងបទពិសោធន៍ពីការគ្រប់គ្រងរលកកូវីដ ១៩ លើកដំបូងនោះ “ ស្ថានភាពបច្ចុប្បន្ននេះមិនអាចប្រៀបធៀបទៅនឹងស្ថានភាពនៅដើមឆ្នាំនេះបានទេ” ៕
សម្រួល៖ សុផា
ប្រភព RT ចុះផ្សាយថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២០









