នាយករដ្ឋមន្ត្រី Erna Solberg និយាយនៅថ្ងៃសុក្រថាប្រទេសន័រវែសត្រូវតែរក្សាការគ្រប់គ្រងតឹងរឹងទៅលើព្រំដែនរបស់ខ្លួនដើម្បីជៀសវាងការនាំចូលនៃកូវីដ ១៩ ពីបរទេស។
ប្រទេសនេះមានការរឹតត្បិតការធ្វើដំណើរតឹងរ៉ឹងបំផុតនៅអឺរ៉ុប។ លោក Solberg បានប្រាប់សភាថា “វានៅតែមានគ្រោះថ្នាក់នៃការឆ្លងថ្មី … ករណីឆ្លងពីបរទេសគឺជាគ្រោះថ្នាក់ធំបំផុតនៅថ្ងៃនេះ។ ដូច្នេះវាសំខាន់ដើម្បីរក្សាការគ្រប់គ្រងនេះ”
ប្រទេសន័រវែសមិនមែនជាសមាជិកនៃសហភាពអឺរ៉ុបទេ ប៉ុន្តែជាកម្មសិទ្ធិរបស់តំបន់ទេសចរណ៍ Schengen ដែលគ្មានលិខិតឆ្លងដែន។ អ្នកទេសចរនៅតែមិនត្រូវបានអនុញ្ញាតឱ្យចូលក្នុងប្រទេសនេះឡើយ។ ទោះយ៉ាងណាក៏ដោយ អ្នកដែលធ្វើការក្នុងវិស័យកសិកម្ម ឬប្រេង និងអ្នកដែលអាចភ្ជាប់ទំនាក់ទំនងគ្រួសារជាមួយប្រទេសន័រវេសអាចធ្វើដំណើរទៅទីនោះបាន។
រ៉យទ័រនិយាយថាពួកគេត្រូវតែឆ្លងកាត់ការដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ១០ ថ្ងៃ។ ប្រជាជនមកពីប្រទេសស៊ុយអែតដីគោកមិនត្រូវបានអនុញ្ញាតឱ្យចូលក្នុងប្រទេសនេះទេដោយសារចំនួននៃការឆ្លងកាន់តែខ្ពស់នៅទីនោះ៕
សម្រួល៖ សុផា
ប្រភព RT ចុះផ្សាយថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២០









