នៅពេលដែល​អាមេរិក​កាត់បន្ថយ​វត្តមាន​យោធា តា​លី​បង់​និយាយថា​អា​ហ្វ​ហ្គា​នី​ស្ថាន​នឹងមិន​បើក​ការវាយប្រហារ​សម្រាប់​ភាគ​ខាងលិច​ទេ

0

កាលពី​ថ្ងៃ​សុក្រ​នេះ តា​លី​បង់​បាន​សំដែង​ការព្រួយបារម្ភ​ថា​អា​ហ្វ​ហ្គា​នី​ស្ថាន​អាច​ត្រូវបាន​ប្រើ​ជា​កន្លែង​បើក​ការវាយប្រហារ​សំរាប់​អនាគត​ភាគ​ខាងលិច។ មេបញ្ជាការ​កំពូល​រប​ស់​អាមេរិក​ប្រចាំ​តំបន់​បាន​និយាយ​នៅមុននេះ​ថា ទីក្រុង​វ៉ាស៊ីនតោន​បាន​គាំទ្រ​ការសន្យា​របស់ខ្លួន​ក្នុងការ​កាត់បន្ថយ​វត្តមាន​យោធា​របស់ខ្លួន​នៅក្នុង​ប្រទេស​នេះ។

ឧ​ត្ត​ម​សេនីយ៍ Kenneth McKenzie ប្រធាន​បញ្ជាការ​កណ្តាល​អាមេរិក​បាន​និយាយថា ចំនួន​កងទ័ព​ត្រូវបាន​កាត់បន្ថយ​មក​នៅ​ត្រឹម ៨៦០០ ស្របតាម​កិច្ចព្រមព្រៀង​ដែល​បាន​ព្រមព្រៀង​ជាមួយ​ក្រុម​បះបោរ​តា​លី​បង់​កាលពី​ខែកុម្ភៈ​នេះ។

ទោះយ៉ាងណា​ក៏ដោយ​នោះ មេបញ្ជាការ​រូបនេះ​បាន​ព្រមាន​ថា​វា​ត្រូវតែមាន​លក្ខខណ្ឌ​សម្រាប់​ការដកខ្លួន​ចេញ​ទាំងស្រុង​នៅ​ឆ្នាំ​ក្រោយនេះ។ អ្នកនាំពាក្យ​តា​លី​បង់​លោក Zabihullah Mujahidបាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា “ចលនា​នេះ​បាន​ប្តេជ្ញា​ចំពោះ​កិច្ចព្រមព្រៀង​ខែកុម្ភៈ​ជាពិសេស​ការព្រួយបារម្ភ​របស់​អាមេរិក និង​លោកខាងលិច​អំពី​ការគំរាមកំហែង​ដល់​ពួកគេ​ពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន។ ប្រទេស​របស់​យើង​នឹងមិន​ត្រូវបាន​ប្រើ​ដើម្បី​ប្រឆាំងនឹង​អ្នកណាម្នាក់​ឡើយ។ ពួកគេ​មិនគួរ​ព្រួយបារម្ភ​ទេ” ៕

សម្រួល៖ សុ​ផា
ប្រភព RT ចុះផ្សាយ​ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here