ជប៉ុន​ដក​បំរាម​ដែល​ទាក់ទង​នឹង​ជំងឺឆ្លង​កូ​រ៉ូ​ណាវី​រុស លើ​ការធ្វើដំណើរ​ក្នុងប្រទេស

0

ប្រទេស​ជប៉ុន​បាន​ដក​បំរាម​ដែល​ទាក់ទង​នឹង​ជំងឺឆ្លង​កូ​រ៉ូ​ណាវី​រុស​លើ​ការធ្វើដំណើរ​ក្នុងប្រទេស​កាលពី​ថ្ងៃ​សុក្រ​នេះ។ រ៉​យ​ទ័​រ​បាន​រាយការណ៍​ថា​លោកនាយក​រដ្ឋមន្ត្រី Shinzo Abe បាន​អំពាវនាវ​ឱ្យ​ប្រជាជន​អាចធ្វើ​ដំណើរការ​កម្សាន្ត ឬ​ការចូលរួម​ការប្រគំ​តន្ត្រី និង​ព្រឹត្តិការណ៍​ដទៃទៀត​ដើម្បី​ជួយ​សេដ្ឋកិច្ច​ឱ្យ​ងើបឡើង​វិញ​ពី​វិបត្តិ​សេដ្ឋកិច្ច​រាតត្បាត។

ប្រទេស​នេះ​បានចាប់ផ្តើម​ដកចេញ​នូវ​ការ​រឹតបន្តឹង​របស់ខ្លួន​កាលពី​ខែឧសភា​នៅពេលដែល​ការឆ្លង​វីរុស​នេះ​បាន​ធ្លាក់ចុះ។ ការបន្ធូរបន្ថយ​ចុងក្រោយ​បាន​កើតឡើង​បន្ទាប់ពី​ការបញ្ចប់​សេចក្តីប្រកាស​អាសន្ន​ដែល​អនុញ្ញាតឱ្យ​ប្រជាជន​វិលត្រឡប់​ទៅធ្វើ​ការ​វិញ​ហើយ​សម្រាប់​បារ និង​ភោជនីយដ្ឋាន​ក៏​បន្ត​អនុវត្ត​វិធានការណ៍​ឃ្លាតឆ្ងាយ​ពី​សង្គម​ផងដែរ។

លោក Abe បាន​ថ្លែង​នៅក្នុង​សុន្ទរកថា​មួយ​ទៅកាន់​ពលរដ្ឋ​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ថា“ ខ្ញុំ​ចង់​ឲ្យ​ប្រជាជន ធ្វើដំណើរ​កម្សាន្ត។ យើង​ចង់អោយ​អ្នក​ខិតខំ​ចូលរួម​សកម្មភាព​សង្គម និង​សេដ្ឋកិច្ច​វិញ”។ មនុស្ស​ជាច្រើន​នៅតែ​ជៀសវាង​ការ​នៅ​ជា​ក្រុម ហើយ​ការធ្វើដំណើរ​ទៅ​ប្រទេស​ជប៉ុន​នៅតែ​ត្រូវបាន​រឹតត្បិត​ដដែល។

យោងតាម​អង្គការ​ទេសចរណ៍​ជាតិ​ជប៉ុន​បានឱ្យដឹងថា​វា​មានតែ​ជនបរទេស​ចំនួន ១៧០០ នាក់​ប៉ុណ្ណោះ​ដែល​បាន​មកដល់​ប្រទេស​ជប៉ុន​ក្នុង​ខែឧសភា​ដែលជា​ចំនួន​ទាប​បំផុត​ក្នុង​រយៈពេល​នោះ​ចាប់តាំងពី​ឆ្នាំ ១៩៦៤ ៕

សម្រួល៖ សុ​ផា
ប្រភព RT ចុះផ្សាយ​ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here