ឧទ្ទាម IS វាយប្រហារ​លើ​ទីតាំង​យោធា​ស៊ី​រ៉ី​សម្លាប់​មនុស្ស​ចំនួន៨នាក់

0

អ្នកឃ្លាំមើល​សង្គ្រាម​ម្នាក់​បាន​រាយការណ៍​ថា សមាជិក​រដ្ឋ​អ៊ីស្លាម (IS) បាន​បើក​ការវាយប្រហារ​លើ​ទីតាំង​យោធា​ស៊ី​រី​មួយកន្លែង​នៅ​ភាគ​ខាងកើត​ប្រទេស​ស៊ី​រី​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ។ ហេតុការណ៍​នោះ​សម្លាប់​ទាហាន​ចំនួន៨នាក់ ហើយ​ក្រុម​ភេរវ​ករ​បាន​ចាប់​ទាហាន​ចំនួន៣នាក់​ផ្សេងទៀត។

ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ី​រី​និយាយថា ក្រុម​ឧទ្ទាម IS បាន​វាយប្រហារ​លើ​ទីតាំង​យោធា​ស៊ី​រី ដែល​ស្ថិតនៅ​ជាយ​ទីក្រុង al-Mayadeen នៅ​ភាគ​ខាងកើត​ខេត្ត Deir al-Zour ដោយ​ពួកគេ​បាន​ចូលរួម​ប្រយុទ្ធ​ជាមួយ​កងទ័ព​ស៊ី​រី។ការវាយប្រហារ​នេះ​ជា​សកម្មភាព​ចុងក្រោយបង្អស់​ក្នុងចំណោម​ការវាយប្រហា​រ​របស់​សមាជិក​ឧទ្ទាម ISនៅ​តំបន់​វាល​ខ្សាច់​នៅ​ភាគ​ខាងកើត​ប្រទេស​ស៊ី​រី។

គួរបញ្ជាក់​ផងដែរ​ថា ឧទ្ទាម IS បាន​បាត់បង់​តំបន់សំខាន់ៗនៅ​ទូទាំងប្រទេស​ស៊ី​រ៉ី ប៉ុន្តែ​សមាជិក​លាក់ខ្លួន និង​សមាជិក​ក្រុម​មួយចំនួន​របស់​ពួកគេ​នៅ​តំបន់​វាល​ខ្សាច់​ជា​ញឹកញាប់​នៅតែ​បន្តធ្វើ​ការវាយប្រហារ​លើ​កងកម្លាំង​ស៊ី​រី។

ប្រែ​សម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន xinhuanet ផ្សាយ​ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here