ភេរវ​ករ​វាយប្រហារ​លើ​ទាហាន​នៅ​ភាគ​ខាងជើង​ប្រទេស​អាល់​ហ្សេ​រី

0

ការវាយប្រហារ​ភេរវកម្ម​មួយ​បាន​កើតឡើង​នៅក្នុង​ខេត្ត Ain Defla ភាគ​ពាយព្យ​នៃ​រដ្ឋធានី អាល់​ហ្សេ (Algiers) នៃ​ប្រទេស​អាល​ហ្សេ​រី។ក្រសួងការពារជាតិ​ប្រកាស​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​ថា ទាហាន​ម្នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ការវាយប្រហារ​នោះ។

នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​បាន​បញ្ជាក់ថា កម្លាំង​ទ័ព​បាន​ប៉ះទង្គិច​ជាមួយ​ក្រុម​ភេរវ​ករ​មួយ​នៅ​ថ្ងៃ​សៅរ៍​នៅ​ក្រុង Tariq Ben Ziyad ក្នុង​ខេត្ត Ain Defla ដែលមាន​ចម្ងាយ ១៥០ គីឡូម៉ែត្រ​ភាគ​ពាយព្យ​នៃ​រដ្ឋធានី​អាល់​ហ្សេ។ ប្រភព​បន្តថា កម្លាំង​ទ័ព Mustafa Zenanda ដែលជា​មន្ត្រី​កិច្ចសន្យា ត្រូវបាន​សម្លាប់​នៅពេល​កំពុង​បំពេញភារកិច្ច​ជូន​ជាតិ។

ប្រែ​សម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយ​នៅ​ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here