ការណ៍បាញ់ប្រហារមួយបានកើតឡើងនៅភាគខាងជើងទីក្រុង Minneapolis លើទឹកដីសហរដ្ឋអាមេរិកនៅថ្ងៃអាទិត្យ ទី២១ ម្សិលមិញនេះ។
ប៉ូលិសក្នុងតំបន់និយាយថា បុរសម្នាក់ត្រូវបានសម្លាប់ និងមនុស្សចំនួន១១នាក់រងរបួសកម្រិតស្រាលដែលមិនបណ្តាលឱ្យប៉ះពាលដល់ជីវិតនោះទេ។
ប៉ូលិសមិនបានបញ្ជាក់ពីឈ្មោះ និងអាយុរបស់អ្នកស្លាប់ ហើយគេក៏មិនច្បាស់ដែរថា មានជនដៃដល់ដែលត្រូវបានសមត្ថកិច្ចចាប់បានដើម្បីឃុំឃាំងឬយ៉ាងណានោះទេ។ អាជ្ញា
ធរមូលដ្ឋានក៏បានណែនាំប្រជាជនកុំឱ្យធ្វើដំណើរនៅតំបន់ Minneapolis ដែលមានចម្ងាយប្រហែល៥គីឡូម៉ែត្រ នៅខាងលិចតំបន់ពាណិជ្ជកម្មរបស់ទីក្រុង។
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០









