ការបាញ់ប្រហារ​នៅ​រដ្ឋ North Carolina បណ្តាលឱ្យ​មនុស្ស២នាក់​ស្លាប់ និង១២នាក់​របួស

0

ហេតុការណ៍​បាញ់សម្លាប់​មួយ​បាន​កើតឡើង​ក្នុង​ពី​ធី​ជប់លៀង​នៅ​ទីក្រុង Charlotte នៃ​រដ្ឋ North Carolina។ អាជ្ញាធរ​និយាយថា ហេតុការណ៍​នោះ​បណ្តាលឱ្យ​មនុស្ស​ចំនួន២នាក់​ស្លាប់ និង​មនុស្ស១២ នាក់​ផ្សេងទៀត​រងរបួស។

ក្នុងចំណោម​អ្នករងរបួស​ទាំង ១២នាក់​មាន​មនុស្ស​ចំនួន ៧នាក់​បាន​រងរបួស​ពី​ការបាញ់ប្រហារ​នៅក្នុង​ពិធីជប់លៀង ខណៈ​មនុស្ស​ចំនួន ៥នាក់​ផ្សេងទៀត​ត្រូវបាន​បុក​ដោយ​រថយន្ត។ នាយកដ្ឋាន​ប៉ូលិស​ទីក្រុង Charlotte បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា អ្នកបាញ់​ប្រហារ​ជាច្រើន​នាក់​បាន​បាញ់រះ​ជាច្រើន​គ្រាប់​ទៅលើ​ក្រុមមនុស្ស។

គួរបញ្ជាក់​ផងដែរ​ថា បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន CNN បានឱ្យដឹងថាមន្ត្រីប៉ូលិស​បាន​លើក​ទូរស័ព្ទ​ឆ្លើយតប​ទៅនឹង​ការហៅ​របស់​អ្នក​ថ្មើរជើង ដែល​រង​ការវាយប្រហារ​ពី​ឡាន​បុក​នៅ​ម៉ោង​ប្រហែល ១២និង ៣០នាទី​ព្រឹក នៅពេល​ប៉ូលិស​បានលឺ​សម្លេង​ស្នូរ​កាំភ្លើង។ នៅពេល​ពួកគេ​ទៅដល់​កន្លែងកើតហេតុ សមត្ថកិច្ច​បាន​រកឃើញ​ស្ត្រី​ម្នាក់​ដែល​រងរបួស​ដោយ​គ្រាប់កាំភ្លើង ដេក​នៅលើ​ផ្លូវ Beatties Ford និង​មាន​ជាប់​គ្រាប់​កាំភ្លើង។ នាង​បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ។

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយ​ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here