ដើម្បីជាការបង្ហាញពីការបដិសេធរបស់ពួកគេចំពោះវត្តមានរបស់កម្លាំងសហរដ្ឋអាមេរិកឬកងកម្លាំងកាន់កាប់ណាមួយនៅក្នុងតំបន់ al-Jazeera អ្នកភូមិ Fares Kabir បានស្ទាក់ក្បួនរថយន្តយោធារបស់សហរដ្ឋអាមេរិកនៅភូមិ al-Qahtanyia ក្នុងទីក្រុង Hasaka។
ភ្នាក់ងារសារព័ត៌មានក្នុងទីក្រុង Hasaka បានរាយការណ៍ឱ្យដឹងថា នៅថ្ងៃចន្ទ ទី២២ ម្សិលមិញនេះ អ្នកភូមិ Fares Kabir បានប្រមូលផ្តុំគ្នាជាច្រើនដើម្បីស្ទាក់ក្បួនរថយន្តយោធារបស់សហរដ្ឋអាមេរិក។ ការស្ទាក់ឃាត់ក្បួនរថយន្តយោធាធ្វើឡើងខណៈពេលដែលក្បួនរថយន្តទាំងនោះកំពុងឆ្លងកាត់ភូមិ al-Qahtanyia ហើយអ្នកភូមិបានប្រើដុំថ្មគប់ទៅលើក្បួនរថន្ត និងបង្ខំឱ្យក្បួនត្រឡប់បកក្រោយទៅមូលដ្ឋានខុសច្បាប់របស់ពួកគេវិញ។
គួរបញ្ជាក់ផងដែរថា ហេតុការណ៍នេះមិនមែនជាលើកទីមួយនោះទេ ចាប់តាំងពីមានការបង្កើតមូលដ្ឋានខុសច្បាប់របស់កងកម្លាំងសហរដ្ឋអាមេរិកមក។ អ្នកស្រុកមួយចំនួននៅក្នុងទីក្រុង Hasaka ដែលទទួលបានការគាំទ្រពីបុគ្គលិកកងទ័ពអារ៉ាប់ស៊ីរីធ្លាប់បានស្ទាក់ឃាត់ក្បួនរថយន្តយោធាជាច្រើន និងបានប្រើដុំថ្មគប់ដើម្បីបង្ខំឱ្យក្បួនទាំងនោះចាកចេញ និងវិលត្រឡប់ទៅមូលដ្ឋានខុសច្បាប់របស់ពួកគេវិញ។ក្នុងអំឡុងពេលឃាត់ក្បួនរថយន្តយោធាទាំងនោះ អ្នកភូមិថែមទាំងបានស្រែកពាក្យស្លោក ដែលបញ្ជាក់ពីការបដិសេធរបស់ពួកគេចំពោះវត្តមានរបស់កងកម្លាំងសហរដ្ឋអាមេរិកនៅលើទឹកដីនៃប្រទេសស៊ីរី។
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មានSANA ផ្សាយថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០









