សេចក្តីថ្លែងការណ៍មួយបាននិយាយថា មានការបាញ់គ្រាប់រ៉ុកកែត Katyusha កាលពីយប់ថ្ងៃច័ន្ទ តម្រង់គោលដៅលើអាកាសយានដ្ឋានអន្តរជាតិបាកដាដ តែពុំមានរបាយការណ៍ណាបញ្ជាក់ពីគ្រោះថ្នាក់នោះទេ។
ប្រព័ន្ធផ្សព្វផ្សាយសន្តិសុខអ៊ីរ៉ាក់បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថាគ្រាប់រ៉ុកកែតKatyusha បានធ្លាក់នៅខាងក្នុងអាកាសយានដ្ឋានអន្តរជាតិបាកដាដ ដោយមិនបង្កឱ្យមានការខូចខាតធ្ងន់ធ្ងរនោះទេ ហើយគេបានរកឃើញថាវាត្រូវបានបាញ់ចេញពីភូមិ Dahna ភាគខាងជើងតំបន់ Abu Abu Ghraib នៃភាគខាងលិចនៃរដ្ឋធានីបាកដាដ។
ភ្លាមៗនេះចំពោះហេតុការណ៍បាញ់គ្រាប់រ៉ុកកែតមិនទាន់មានអង្គការភេរវករណាមួយទទួលខុសត្រូវនៅឡើយ។ គួររំលឹកថានៅព្រឹកថ្ងៃទី១៨ ខែមិថុនាកន្លងមកនេះយ៉ាងហោចណាស់មានគ្រាប់រ៉ុកកែត Katyusha ចំនួន៤គ្រាប់បានធ្លាក់នៅខាងក្នុងតំបន់បៃតងក្នុងរដ្ឋធានីបាកដាដដែលជាកន្លែងដែលស្ថានទូតអាមេរិក និងអគារការទូតបរទេសផ្សេងទៀតស្ថិតនៅ។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី ខែមិថុ២៣នា ឆ្នាំ២០២០









