ប្រទះឃើញ​អាវុធ គ្រាប់កាំភ្លើង និង​សម្ភារៈ​ជាច្រើន​របស់​ភេរវ​ករ​បន្សល់ទុក​នៅ​ភាគខាងត្បូង​ប្រទេស​ស៊ី​រ៉ី

0

អាជ្ញាធរ​បាន​រកឃើញ​អាវុធ គ្រាប់រំសេវ និង​សម្ភារៈ​បរិក្ខា​ពេទ្យ​មួយចំនួន ដែល​ផលិត​នៅ​តំបន់​ភាគ​ខាងលិច ត្រូវបាន​បន្សល់​ទុកចោល​ដោយ​ភេរវ​ករ​នៅ​តំបន់​ភាគខាងត្បូង​នៃប្រទេស​ស៊ី​រ៉ី។

ប្រភពព័ត៌មាន​ពី​អាជ្ញាធរ​បាន​និយាយថា អាជ្ញាធរ​បាន​សហការ​ជាមួយ​អ្នកស្រុក​រកឃើញ​អាវុធ និង​គ្រាប់រំសេវ​មួយចំនួនធំ​រួមទាំង​ប្រអប់​ដាក់​គ្រាប់រំសេវ​ចំនួន​រាប់សិប​ប្រអប់ និង​កាំភ្លើង​ជាច្រើន​ដើម ​រួមមាន កាំភ្លើង​ M16s កាំភ្លើង​វែង​ផលិត​ដោយ​សហរដ្ឋអាមេរិក ឧបករណ៍​សម្រាប់​បាញ់​គ្រាប់​ត្រ​យ៉ោ​ង កាំភ្លើង​ស្ពាយ​បង់ កាំភ្លើង​ធំ និង​រថយន្ដ ​4WD បំពាក់​ដោយ​ម៉ាស៊ីន DShK។

សូមបញ្ជាក់​ផងដែរ​ថា នៅក្នុង​ចំណោម​សម្ភារៈ​ដែល​រកឃើញ​ក៏មាន​ថ្នាំពេទ្យ និង​ឧបករណ៍​ពេទ្យ​មួយចំនួនធំ ដែលមាន​វត្ថុ​ខ្លះ​ផលិត​នៅ​តំបន់​ភាគ​ខាងលិច។

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន​ SANA ផ្សាយ​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here