មនុស្ស​បីនាក់​រងរបួស​ពី​ការផ្ទុះ​គ្រាប់មីន ដែល​បន្សល់ទុក​ដោយ​ភេរវ​ករ​នៅក្នុង​ប្រទេស​ស៊ី​រី

0

ហេតុការណ៍​ផ្ទុះ​គ្រាប់មីន​មួយ​បាន​កើតឡើង​នៅក្នុង​ភូមិ al-Rashideen al-Oula  នៅ​ភាគ​ខាងលិច​ទីក្រុង Aleppo ក្នុងប្រទេស​ស៊ី​រី។ ក្រោយមក មាន​មនុស្ស​ចំនួន៣នាក់​បាន​រងរបួស​ដោ​យ​នៅក្នុង​នោះ​មាន​បុរស​ម្នាក់ និង​កុមារ​ចំនួន ២នាក់។

នេះ​ជា​លទ្ធផល​នៃ​ការផ្ទុះ​គ្រាប់មីន​បន្សល់ទុក​ដោយ​ក្រុម​ភេរវ​ករ​ដែល​ធ្លាប់​បោះទីតាំង​នៅក្នុង​តំបន់​នោះ។

គួរ​រំលឹក​ផងដែរ​ថា ថ្មីៗនេះ​អាជ្ញាធរ​បាន​សហការ​ជាមួយ​អ្នកស្រុក​រកឃើញ​អាវុធ និង​គ្រាប់រំសេវ​មួយចំនួនធំ​រួមទាំង​ប្រអប់​ដាក់​គ្រាប់រំសេវ​ចំនួន​រាប់សិប​ប្រអប់ និង​កាំភ្លើង​ជាច្រើន​ដើម​រួមមាន កាំភ្លើង​ M16s កាំភ្លើង​វែង​ផលិត​ដោយ​សហរដ្ឋអាមេរិក ឧបករណ៍​សម្រាប់​បាញ់​គ្រាប់​ត្រ​យ៉ោ​ង  កាំភ្លើង​ស្ពាយ​បង់ កាំភ្លើង​ធំ និង​រថយន្ដ 4WD បំពាក់​ដោយ​ម៉ាស៊ីន DShK។ សម្ភារៈ​ទាំងនោះ​ត្រូវបាន​បន្សល់​ទុកចោល​ដោយ​ភេរវ​ករ​នៅ​តំបន់​ភាគខាងត្បូង​ប្រទេស​ស៊ី​រ៉ី។ នៅក្នុង​ចំណោម​សម្ភារៈ​ដែល​គេ​រកឃើញ​ក៏មាន​ថ្នាំពេទ្យ និង​ឧបករណ៍​ពេទ្យ​មួយចំនួនធំ ដែលមាន​វត្ថុ​ខ្លះ​ផលិត​នៅ​តំបន់​ភាគ​ខាងលិច៕

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន SANA  ផ្សាយ​ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here