មាន​ករណី​បំផ្ទុះ​គ្រាប់បែក​បំពាក់​ជាមួយ​ម៉ូតូ​នៅ​ទីក្រុង Afrin ក្នុងប្រទេស​ស៊ី​រី

0

ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​ម៉ូតូ​មួយ​កើតឡើង​នៅ​ថ្ងៃ​ពុធ ទី២៤ ម្សិលមិញ នៅក្នុង​ទីក្រុង Afrin។ ហេតុការណ៍​នោះ​សម្លាប់​ជន​ស៊ីវិល​ចំនួន២នាក់ និង​បង្ក​ឱ្យ​មនុស្ស​ចំនួន៣នាក់​ផ្សេងទៀត​រងរបួស។

ទីក្រុង Afrin ជា​តំបន់​ស្ថិតនៅក្រោម​ការកាន់កាប់​របស់​កងកម្លាំង​តួ​ក​គី និង​ទាហាន​ស៊ីឈ្នួល​ភេរវ​ករ​របស់​ពួកគេ​នៅ​ភាគ​ពាយព្យ​នៃ​ទីក្រុង Aleppo ក្នុងប្រទេស​ស៊ី​រី។

ប្រភពព័ត៌មាន​នៅក្នុង​តំបន់​បាន​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន​ថា គ្រាប់បែក​ម៉ូតូ​មួយ​បាន​ផ្ទុះឡើង​នៅលើ​ផ្លូវ al-Mahmudiyah ក្នុង​ទីក្រុង Afrin។ ប្រភព​អះអាងថា ហេតុការណ៍​នោះបាន​សម្លាប់​ជន​ស៊ីវិល​ចំនួន ២នាក់ និង​បង្ក​ឱ្យ​មនុស្ស​រងរបួស​យ៉ាងហោចណាស់​ចំនួន៣នាក់ និង​បណ្តាលឱ្យមាន​ការខូចខាត​សម្ភារៈ និង​ផ្ទះ​នៅក្បែរ​ទីតាំង​ផ្ទុះ​នោះ​ផងដែរ។

គួរ​រំលឹក​ផងដែរ​ថា ថ្មីៗនេះ​ក៏មាន​ហេតុការណ៍​ផ្ទុះ​គ្រាប់មីន​មួយ​បាន​កើតឡើង​នៅក្នុង​ភូមិ al-Rashideen al-Oula  នៅ​ភាគ​ខាងលិច​ទីក្រុង Aleppo ក្នុងប្រទេស​ស៊ី​រី។ ក្រោយមក មាន​មនុស្ស​ចំនួន៣នាក់​រងរបួស​ដោយនៅ​ក្នុងនោះ​មាន​បុរស​ម្នាក់ និង​កុមារ​ចំនួន២នាក់។ នោះ​ជា​លទ្ធផល​នៃ​ការផ្ទុះ​គ្រាប់មីន​ដែល​បន្សល់ទុក​ដោយ​ក្រុម​ភេរវ​ករ​ដែល​ធ្លាប់​បោះទីតាំង​នៅក្នុង​តំបន់​នោះ៕

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន SANA ផ្សាយ​ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here