ប្រព័ន្ធ​ការពារ​អាកាស​ស៊ី​រី បាន​ទប់ស្កាត់​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​នៅ​ជាយក្រុង Hama

0

ប្រព័ន្ធ​ការពារ​អាកាស​ស៊ី​រី​បាន​កម្ចាត់​គ្រាប់​ម៉ី​ស៊ី​ល​ជាច្រើន​គ្រាប់ ដែល​បាន​បាញ់​សំដៅ​មកលើ​អាកាស​ទីក្រុង Hama។

នៅក្នុង​របាយការណ៍​បានឱ្យដឹងថា “ប្រព័ន្ធ​ការពារ​អាកា​សបាន​កំពុង​កម្ចាត់​ការវាយប្រហារ​មី​ស៊ី​ល​របស់​សត្រូវ​នៅ​ជាយក្រុង Hama ដែលមាន​ចម្ងាយ ២២០គីឡូម៉ែត្រ​ពី​ក្រុង Damascus និង​បាន​វាយប្រហារ​លើ​គោលដៅ​ជាច្រើន​ផ្សេងទៀត។

មុននេះ  កងកម្លាំង​ការពារ​ដែនអាកាស​អ៊ីស្រាអែល​បាន​វាយប្រហារ​ទៅលើ​ទីតាំង​កងទ័ព​នៅ​មូលដ្ឋាន As-Suwaydaនិង​DEIR ez-Zor។ ការវាយប្រហារ​នោះ​បណ្តាលឱ្យ​ទាហាន​ចំនួន២នាក់​ស្លាប់ និង៤នាក់​ផ្សេងទៀត​រងរបួស។

ប៉ុស្តិ៍​ទូរទស្សន៍ Al Hadath បាន​រាយការណ៍​ថា ការវាយប្រហារ​មី​ស៊ី​ល​ទៅលើ​មូលដ្ឋាន​យោធា​ស៊ី​រី​គឺ​អនុវត្ត​ឡើង​ដោយ​កងទ័ពអាកាស​អ៊ីស្រាអែល។ យោងតាម​ប្រភព​របាយការណ៍​បញ្ជាក់​ឱ្យដឹងថា ការវាយប្រហារ​នោះបាន​កំណត់​គោ​ដៅ​ទៅលើ​អង្គភាព​គាំទ្រ​អ៊ីរ៉ង់ ដែល​កំពុង​ប្រយុទ្ធ​គ្នា​ជាមួយ​កងទ័ព​ស៊ី​រី។

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន TASS ផ្សាយ​ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here