លោកឧត្តមសេនីយ៍ Chakthip Chaijinda នៃអគ្គស្នងការនគរបាលជាតិថៃ បានបញ្ជាក់នៅថ្ងៃពុធថា អាវុធយោធាមួយចំនួនធំត្រូវបានរឹបអូសពីផ្ទះមួយកន្លែងនៅភាគខាងលិចខេត្ត Tak ដែលមានទីតាំងស្ថិតនៅជាប់ព្រំដែនប្រទេសមីយ៉ាន់ម៉ា។
អាវុធយោធាទាំងនោះរួមមានកាំភ្លើងវាយប្រហារប្រភេទ 33 M16 និងប្រភេទ AK47 កាំភ្លើងធំ M79 កាំភ្លើងស្ពាយបង់ធម្មតា PK និងគ្រាប់កាំភ្លើងជាច្រើនគ្រាប់ដែលមានខ្នាតផ្សេងៗគ្នា។
លោកឧត្តមសេនីយ៍ Chakthip មានប្រសាសន៍ថា ជនសង្ស័យចំនួនពីរនាក់ត្រូវបានចាប់ខ្លួន ប៉ុន្តែលោកបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតទេ ខណៈការស៊ើបអង្កេតកំពុងតែមានដំណើរការ។ លោកមានប្រសាសន៍ថា៖ “របាយការណ៍ស៊ើបការណ៍សម្ងាត់របស់ថៃបានឱ្យដឹងថា អាវុធទាំងនោះត្រូវបានគេប្រើប្រាស់សម្រាប់ចេតនាអាក្រក់។ ប៉ុន្តែខ្ញុំមិនអាចបញ្ជាក់ពីព័ត៌មានលម្អិត ដោយសារបារម្ភពីបញ្ហាសន្តិសុខ” ។
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០









