ការប៉ះទង្គិច​គ្នា​រវាង​ទាហាន និង​សកម្ម​ជនតា​លី​បង់​បណ្តាលឱ្យ​មនុស្ស​ស្លាប់ និង​របួស​ជាច្រើន​នាក់​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន

0
រូបតំណាង

ការប៉ះទង្គិច​គ្នា​រវាង​ទាហាន និង​សកម្ម​ជនតា​លី​បង់ នៅ​យប់​ថ្ងៃ​ពុធ ទី២៤ ឆ្នាំ២០២០ នេះ    បណ្តាលឱ្យ​ទាហាន ២នាក់ និង​សកម្ម​ជនតា​លី​បង់​ចំនួន ១១នាក់​ស្លាប់ និង​បង្ក​ឱ្យ  សកម្ម​ជនតា​លី​បង់​ចំនួន៤នាក់ និង​ទាហាន​ចំនួន១នាក់​ផ្សេងទៀត​រងរបួស។

នៅ​ភាគ​ខាងជើង​ខេត្ត Baghlan ក្នុងប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន មាន​ទាហាន​ចំនួន២នាក់ និង​សមាជិក​តា​លី​បង់​ចំនួន៦នាក់ ត្រូវបាន​សម្លាប់ភ្លាមៗនៅក្នុង​ការវាយប្រហារ​របស់​សកម្ម​ជនតា​លី​បង់​ទៅលើ​ជំរុំ​យោធា​ជាតិ​នៅ​សង្កាត់ Dand-e-Ghori ដែលជា​តំបន់​មួយ​ស្ថិតនៅ​ជាយក្រុង Pul-e-Khumri នៃ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន។

ក្រៅពីនេះ​នៅមាន​ទាហាន​ចំនួន១នាក់ និង​សកម្មប្រយុទ្ធ​តា​លី​បង់​ចំនួន៤នាក់​ផ្សេងទៀត​បាន​រងរបួស​ក្នុងអំឡុងពេល​យុទ្ធ​គ្នា ហើយ​វា​ជា​មូល​ហេតុដែល​បាន​បង្ខំ​ឲ្យ​សមាជិក​របស់​ក្រុម​សកម្មប្រយុទ្ធ​រត់​ភៀសខ្លួន​ទៅ​ភ្នំ​ដែល​ស្ថិត​នៅក្បែរ​ទីនោះ។

ក្រោយមកទៀត​ក្រសួងការពារជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា នៅក្នុង​ស្រុក Khash Rod ភាគ​ខាងលិច​ខេត្ត Farah មាន​ក្រុម​សកម្មប្រយុទ្ធ​តា​លី​បង់​ចំនួន៥នាក់​ត្រូវបាន​សម្លាប់​បន្ថែមទៀត​ក្រោយពី​កងទ័ព​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​វាយបក​ចំពោះ​ការវាយប្រហារ​របស់​ស​កម្ម​ប្រយុទ្ធ​តា​លី​បង់​ទៅលើ​ប៉ុស្តិ៍​ត្រួតពិនិត្យ​សន្តិសុខ។

គួរបញ្ជាក់​ផងដែរ​ថា ក្រៅពី​បានសម្លាប់​សកម្ម​ជនតា​លី​បង់​ចំនួន១១នាក់​រួច កងកម្លាំង​ទ័ព​ក៏បាន​រកឃើញ និង​ដកហូត​អាវុធ​មួយចំនួន និង​គ្រាប់កាំភ្លើង​ក្រោយពី​មានការ​ប៉ះទង្គិច​គ្នា។

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយ​ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here