ក្រសួងការបរទេស​អ៊ីរ៉ង់​ថ្កោលទោស​លើ​ការវាយប្រហារ​ភេរវកម្ម​នៅ​ជិត​ព្រំដែន​រវាង​ប្រទេស​តួ​ក​គី និង​ប្រទេស​អ៊ីរ៉ង់

0

ភ្នាក់ងារ​សារព័ត៌មាន Tasnim បាន​រាយការណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​ថា ក្រសួងការបរទេស​ប្រទេស​អ៊ីរ៉ង់​បាន​ថ្កោលទោស​ចំពោះ​ការវាយប្រហារ​ភេរវកម្ម​មួយ​នៅ​ព្រំដែន​រវាង​ប្រទេស​ទួរគី និង​ប្រទេស​អ៊ីរ៉ង់ ដោយ​គ្រាប់កាំភ្លើង​ធំ​បាន​វាយប្រហារ​លើទឹក​ដី​អ៊ីរ៉ង់។

យោងតាម​ប្រភព​របាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​តួ​ក​គី​បាន​ឲ្យ​ដឹងថា នៅ​ល្ងាច​ថ្ងៃទី២៣ ខែមិថុនា​នេះ​មានការ​ប៉ះទង្គិច​គ្នា​ដោយ​អាវុធ​បានកើត​ឡើង​រវាង​ក្រុម​ភេរ​វករ និង​កងកម្លាំង​យោធា​តួ​ក​គី​នៅក្បែរ​ព្រំដែន​ប្រទេស​អ៊ីរ៉ង់។

អ្នកនាំពាក្យ​ក្រសួងការបរទេស​អ៊ីរ៉ង់ លោក Abbas Mousavi បាន​សម្តែង​ការសោកស្តាយ​ចំពោះ​ឧប្បត្តិ​ហេតុនេះ និង​បង្ហាញ​ពី​ការអាណិតអាសូរ​ដល់​ជនរងគ្រោះ។ លោក​ថែមទាំង​បានធ្វើការ​ថ្កោលទោស​ចំពោះ​សមាជិក​ភេរ​វករ ដែល​កំពុង​ធ្វើ​ចលនា​នៅក្នុង​ប្រទេស​ទាំងពីរ និង​បាន​ថ្កោលទោស​លើ​សកម្មភាព​វាយប្រហារ​របស់​ពួកគេ​នៅ​ព្រំដែន និង​លើ​កង​កម្លាំងយោធា ដោយ​ការវាយប្រហារ​នោះបាន​សម្លាប់​កងកម្លាំង​យោធា​ជាច្រើន​នាក់​នៅក្នុង​ប្រទេស​ទាំងពី​រ។

លោក Mousavi មានប្រសាសន៍ថា លទ្ធផល​នៃ​ការប៉ះទង្គិច​គ្នា​នៅ​ថ្ងៃ​អង្គារ មាន​គ្រាប់កាំភ្លើង​ធំ​មួយចំនួន​បាន​វាយប្រហារ​លើទឹក​ដី​រប​ស់​ប្រទេស​អ៊ីរ៉ង់ ប៉ុន្តែ​វា​មិន​បង្កឱ្យមាន​មនុស្ស​រងគ្រោះថ្នាក់​ឡើយ។

គណបក្ស​ពលករ​ឃឺ​ដ​ខុសច្បាប់ (PKK) បាន​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​ទៅលើ​កម្លាំង​សន្តិសុខ​របស់​ប្រទេស​តួ​ក​គី និង​ចំពោះ​សកម្មភាព​បំផ្លិចបំផ្លាញ​មួយចំនួន​លើ​បំពង់​បង្ហូរ​ថាមពល​ពី​ប្រទេស​អ៊ីរ៉ង់​ទៅ​ប្រទេស​តួ​ក​គី។

គួរ​រំលឹក​ផងដែរ​ថា គណបក្ស​ពលករ​ឃឺ​ដ​ខុសច្បាប់​ត្រូវបាន​ប្រទេស​តួ​ក​គី សហរដ្ឋអាមេរិក និង​សហភាព​អ៊ឺរ៉ុប​ចុះបញ្ជី​ជា​អង្គការ​ភេរ​វករ។ ក្រុម PKK បានធ្វើ​សង្គ្រាម​រយៈពេល៣០ឆ្នាំ​មកហើយ​ដើម្បី​ប្រឆាំងនឹង​រដ្ឋាភិបាល​ប្រទេស​តួ​ក​គី៕

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយ​ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here