កងកម្លាំង​អ៊ីរ៉ាក់​វាយឆ្មក់​ចូល​ទីស្នាក់ការ​របស់​កងជីវពល Kataib Hezbollah ចាប់បាន​មេដឹកនាំ ៣នាក់

0

មន្ត្រី​នៅក្នុង​ទីក្រុង​បា​ដា​ដ​នៃ​ប្រទេស​អ៊ីរ៉ាក់​បាន​និយាយថា កងកម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​បានធ្វើការ​វាយឆ្មក់​ទៅលើ​កងជីវពល Kataib Hezbollah នៅ​ទីស្នាក់ការ​កណ្តាល​មួយ និង​ចាប់បាន​មេដឹកនាំ​កងជីវពល​ចំនួន៣នាក់ ហើយ​ក្រោយមកទៀត​បា​នប​ញ្ចូ​ន​ពួកគេ​ទៅឱ្យ​កងកម្លាំង​យោធា​សហរដ្ឋអាមេរិក។ កងកម្លាំង​ជីវពល​ដែល​ទទួលបាន​ការគាំទ្រ​ពី​ប្រទេស​អ៊ីរ៉ង់​គឺជា​បេះដូង​នៃ​ជម្លោះ​រវាង​កងកម្លាំង​សហរដ្ឋអាមេរិក និង​កម្លាំង​អ៊ីរ៉ង់​នៅ​ដើម​ឆ្នាំនេះ។

កងកម្លាំង​ពិសេស​មកពី​អង្គភាព​ប្រឆាំង​អំពើរ​ភេរវកម្ម​បានធ្វើ​ប្រតិបត្តិការ​វាយឆ្មក់​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​សុក្រ នៅ​មូលដ្ឋាន​ភាគខាងត្បូង​នៃ​ទីក្រុង​បា​កដាដ។ ភ្នាក់ងារ​សារព័ត៌​ដកស្រង់​សម្តី​របស់​មន្ត្រី​រដ្ឋាភិបាល​អ៊ីរ៉ាក់​ថា មេដឹកនាំ​ម្នាក់​ក្នុងចំណោម​មេដឹកនាំ​កងជីវពល​ចំនួន៣នាក់ ដែល​ត្រូវបាន​ចាប់ឃុំខ្លួន​នៅក្នុង​ប្រតិបត្តិការ​វាយឆ្មក់​នោះ​គឺ​ជនជាតិ​អ៊ីរ៉ង់។ កងកម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​និយាយថា មាន​គ្រាប់​រ៉ុក្កែត​មួយចំនួន​ត្រូវបាន​រឹបអូស​យក​ផងដែរ។

ប្រតិបត្តិការ​វាយឆ្មក់​នេះ​ហាក់បីដូចជា​ទទួលបាន​ការបញ្ជា​ពី​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​អ៊ីរ៉ាក់​លោក Mustafa Al-Kadhimi ដែល​បាន​ចូលកាន់​តំណែង​នៅ​ខែ​មុន និង​បាន​ប្រឆាំង​ចំពោះ​សម្តី​របស់​ក្រុម​កងជីវពល Kataib Hezbollah និង​កងជីវពល​ដែលមាន​ប្រជាប្រិយភាព​ផ្សេងទៀត (PMF) ។

កងជីវពល Kataib Hezbollah បាន​ស្ថិតនៅ​ចំ​កណ្តាល​នៃ​ភាព​តានតឹង​រវាង​ទីក្រុង​វ៉ា​ស៊ីន តោន និង​ទីក្រុង​តេ​ហេ​រ៉ង់​ជុំវិញ​វត្តមាន​របស់​កងកម្លាំង​សហរដ្ឋអាមេរិក​នៅលើ​ទឹក​ដី​នៃ​ប្រទេស​អ៊ីរ៉ាក់។ សហរដ្ឋអាមេរិក​បាន​ចោទប្រកាន់​ទៅលើ​កងជីវពល Shia ពី​សកម្មភាព​ធ្វើការ​វាយប្រហារ ដោយ​ប្រើ​គ្រាប់​រ៉ុក្កែត​ម្តង​ហើយ​ម្តងទៀត​ជាច្រើនលើក​ប្រឆាំងនឹង​មូលដ្ឋាន​បុគ្គលិក​របស់​សហរដ្ឋអាមេរិក ហើយ​សហរដ្ឋអាមេរិក​បាន​ទម្លាក់​គ្រាប់បែក​ទៅលើ​ទីតាំង​របស់​កងជីវពល Kataib ដើម្បី​ជាការ​សងសឹក។

សូម​រំលឹក​ផងដែរ​ថា នៅ​ឆ្នាំ​មុននេះ ធ្លាប់មាន​ការវាយប្រហា​រ​មួយ​បាន​កើតឡើង​នៅក្នុង​ខែធ្នូ ឆ្នាំ២០១៩ ដែល​បាន​ជម្រុញ​ឱ្យ​ក្រុម​សកម្មប្រយុទ្ធ​ឡោមព័ទ្ធ​ស្ថានទូត​សហរដ្ឋអាមេរិក​នៅក្នុង​ទីក្រុង​បា​កដាដ។ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​សកម្មភាព​នេះ​ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​បញ្ជា​ឱ្យមាន​ការវាយប្រហារ​ដោយ​ប្រើ​យន្ត​បញ្ជា​ប្រឆាំងនឹង​ថ្នាក់ដឹកនាំ PMF នៅ​ថ្ងៃទី២ ខែមករា។ ហេតុការណ៍​នោះបាន​សម្លាប់​មេបញ្ជាការ​កងកម្លាំង​ឆ្មាំ​បដិវត្ត​អ៊ីស្លាម​អ៊ីរ៉ង់ (IRGC)  លោក Qassem Soleimani ។

ដោយមាន​ការខឹង​សម្បា​រ​ចំពោះ​ការបាត់បង់​មេដឹកនាំ​របស់ខ្លួន ប្រទេស​អ៊ីរ៉ង់​បាន​វាយបក​ទៅ​សហរដ្ឋអាមេរិក ដោយ​ធ្វើ​ការបាញ់​គ្រាប់​មី​ស៊ី​ល​ប្រឆាំងនឹង​មូលដ្ឋានទ័ព​សហរដ្ឋ​អា​មេ    រិ​ក​ជាច្រើន​នៅលើ​ទឹកដី​ប្រទេស​អ៊ីរ៉ាក់។ ហេតុការណ៍​នោះបាន​បណ្តាលឱ្យ​មានការ​ខូចខាត​ដល់​សម្ភា​រៈយ៉ា​ង​ច្រើន ប៉ុន្តែ​មិនបាន​សម្លាប់​ទាហាន​សហរដ្ឋអាមេរិក ឬ​ទាហាន​អ៊ីរ៉ាក់​នោះទេ។ ក្រោយមក មាន​ពាក្យ​ច​ច៉ា​ម​អា​រ៉ា​ម​ថា ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​បា​កដាដ​បានទទួល​ដំណឹង​ពី​ការព្រមាន​មុនពេល​មានការ​វាយប្រហារ​រប​ស់​អ៊ីរ៉ង់។ ចាប់តាំងពី​ពេលនោះ​មក​ភាព​តានតឹង​រវាង​សហរដ្ឋអាមេរិក និង​អ៊ីរ៉ង់​បានកើត​ឡើងជា​បន្តបន្ទាប់ តែ​ទោះជា​យ៉ាងណា ភាព​តានតឹង​មិនទាន់បាន​កើនឡើង​ដល់​ចំណុច​ដែល​អាច​នាំឱ្យ​កើតសង្គ្រាម​ដោយ​បើកចំហ​នោះទេ។

យ៉ាងណាមិញ ប្រតិបត្តិការ​ការ​វាយឆ្មក់​នៅ​ថ្ងៃ​សុក្រ​អាចជា​មូលហេតុ​នាំឱ្យមាន​សង្គ្រាម​ជាថ្មី​ម្តងទៀត​រវាង​សហរដ្ឋអាមេរិក និង​អ៊ីរ៉ង់។

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន RT ផ្សាយ​ឡើងវិញ​នៅ​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here