មនុស្សជាង ១០ លាននាក់បានឆ្លងវីរុស កូវីដ១៩ ចាប់តាំងពីការចាប់ផ្តើមនៃការផ្ទុះឡើងនៃមេរោគនេះ នេះបើយោងតាមការចងក្រងដោយសាកលវិទ្យាល័យ Johns Hopkins University។ អ្នកជំងឺជិត ៥០០,០០០ នាក់ស្លាប់។
វីរុសដែលត្រូវបានកត់ត្រាជាលើកដំបូងនៅទីក្រុងវូហានប្រទេសចិនកាលពីខែធ្នូបានបង្ខំឱ្យប្រទេសនានានៅជុំវិញពិភពលោកបង្ខំឱ្យបិទប្រទេស និងអនុវត្តវិធានការដាក់ខ្លួនអោយនៅដាច់ដោយឡែកផងដែរ។ ចាប់តាំងពីពេលនោះមក មនុស្សជាច្រើនបានចាប់ផ្តើមបន្ធូរបន្ថយការរឹតបន្តឹងជាបណ្តើរៗផងដែរ ទោះបីជាមានការព្រួយបារម្ភអំពីការឆ្លងរាលដាលនៃរលកទីពីរក៏ដោយ។
មេរោគកូវីដ ១៩ នេះត្រូវបានរកឃើញនៅកូរ៉េខាងត្បូង ជប៉ុន និងចិនដែលជំរុញឱ្យអាជ្ញាធរដាក់ការរឹតត្បិតមួយចំនួនដែលត្រូវបានបន្ធូរបន្ថយវិញ។ ប្រជាជនជាង ៧ លាននាក់ត្រូវបានគេធ្វើតេស្ត៍នៅទីក្រុងប៉េកាំងកាលពីដើមខែនេះផងដែរ។
ទន្ទឹមនឹងនេះការភ័យខ្លាចនៃការកើនឡើងថ្មីនៃករណីឆ្លងកូរ៉ូណាវីរុសនេះបានកើនឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះបន្ទាប់ពីការតវ៉ាដ៏ធំប្រឆាំងនឹងការរើសអើងជាតិសាសន៍ និងភាពសាហាវឃោរឃៅរបស់ប៉ូលិសបានរាលដាលពាសពេញសហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចជាច្រើនទៀត៕
សម្រួល៖ សុផា
ប្រភព RT ចុះផ្សាយថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២០