ក្រសួងការពារជាតិអាល់ហ្សេរីបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយនៅថ្ងៃអាទិត្យថា មានទាហានចំនួន២នាក់ស្លាប់នៅក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកច្នែមួយដែលបានកើតឡើងក្នុងអំឡុងពេលធ្វើប្រតិបត្តិការឆែកឆេរនៅក្នុងខេត្ត Medea ភាគខាងជើងប្រទេសអាល់ហ្សេរី។
ក្រសួងបានបញ្ជាក់ថា ក្នុងអំឡុងពេលធ្វើប្រតិបត្តិការជីកកកាយនៅតំបន់ Ain Dalia ក្នុងខេត្ត Medea បណ្តាលឱ្យទាហានចំនួនពីរនាក់ស្លាប់ ដោយសារមានការផ្ទុះគ្រាប់បែកច្នៃមួយនៅយប់ថ្ងៃសៅរ៍ ។ ប្រភពបាននិយាយថា ក្រុមត្រួតពិនិត្យបានពង្រឹងវិធានការសន្តិសុខចាំបាច់ ដោយបន្តប្រតិបត្តិការជីកនៅក្នុងតំបន់នោះ។
ក្រសួងក៏បានលើកឡើងផងដែរថា កងកម្លាំងទាហាននឹងបន្តការជួបជុំគ្នាដើម្បីស្វែងរកក្រុមភេរវករ និងស៊ើបរកភេរវករនៅគ្រប់ទីកន្លែងដែលពួកគេអាស្រ័យនៅក្នុងប្រទេស។ ស្ថានភាពសន្តិសុខនៅប្រទេសអាល់ហ្សេរីមានភាពប្រសើរឡើងច្រើនគួរឱ្យកត់សម្គាល់ ប៉ុន្តែការប៉ះទង្គិចគ្នារវាងកងកម្លាំងសន្តិសុខ និងក្រុមភេរវករនៅតែកើតមានម្តងម្កាល។
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពពព័ត៌មាន Xinhua ផ្សាយថ្ងៃទី២៩ខែមិថុនា ឆ្នាំ២២០២០









