នៅថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ម្សិលមិញនេះ កងកម្លាំងអ៊ីស្រាអែលបានចាប់ខ្លួនពលរដ្ឋប៉ាឡេស្ទីនចំនួន ៣នាក់នៅតំបន់ West Bank។
ភ្នាក់ងារសារព័ត៌មាន Wafa និយាយថា កងកម្លាំងអ៊ីស្រាអែលបានវាយលុកចូលទីប្រជុំជន Abu Dis ក្នុងជំរំ Jerusalem និងជំរំ Aida នៅក្នុងទីក្រុង Bethlehem ហើយថែមទាំងចាប់ខ្លួនជនជាតិប៉ាឡេស្ទីនចំនួន៣នាក់។
សូមរំលឹកផងដែរថា នៅព្រឹកថ្ងៃដដែលនោះ កងកម្លាំងប្រដាប់អាវុធក៏បានចាប់ខ្លួនយុវជនប៉ាឡេស្ទីនចំនួនពីរនាក់ផ្សេងទៀតផងដែរនៅក្នុងទីក្រុង Jerusalem។
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន SANA ផ្សាយថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០









