ក្រុម​សកម្មប្រយុទ្ធ Boko Haram ត្រូវបាន​សម្លាប់​នៅក្នុង​ការវាយប្រហារ​តាម​អាកាស​របស់​យោ​ធានី​ហ្សេ​រី​យ៉ា

0

អ្នកនាំពាក្យ​យោធា​និយាយ​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ​ថា យោ​ធានី​ហ្សេ​រី​យ៉ា​ធ្វើការ​វាយប្រហារ​តាម​អាកាស​នៅ​ភាគ​ឦសាន​នៃ​រដ្ឋ Borno សម្លាប់​សមាជិក​សកម្ម​ប្រយុទ្ធ Boko Haram ជាច្រើន​នាក់។

អ្នកនាំពាក្យ​យោធា​នី​ហ្សេ​រី​យ៉ា លោក John Enenche  មានប្រសាសន៍​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ការវាយ​ប្រហារ​​តាម​អាកាស​ធ្វើឡើង​ក្រោយពី​កងកម្លាំង​យោធា​នី​ហ្សេរី​យ៉ា​បំពេញបេសកកម្ម​ស៊ើបការណ៍​តាម​អាកាស​លើ​តំបន់ Warshale ក្នុង​រដ្ឋ Borno អស់រយៈពេល​ជាច្រើន​ថ្ងៃ។

បេសកកម្ម​ស៊ើបការណ៍​ដែល​ធ្វើ​ដោយ​យន្ដហោះ​យោធា​ចំនួន​ពីរបាន​រកឃើញថា​តំបន់​តាំងទី​លំនៅ​នោះ​ត្រូវបាន​ប្រើប្រាស់​ដោយ​ក្រុម​ភេរវ​ករ​ដើម្បី​អនុវត្ត​ការវាយប្រហារ​ភេរវកម្ម។

លោក Enenche បន្ថែមថា ក្នុងអំឡុងពេល​នៃ​ការវាយប្រហារ​តាម​អាកាស​ក៏​បណ្តាល​ឲ្យ​រចនាសម្ព័ន្ធ​ជាច្រើន​នៅក្នុង​ជំរុំ​របស់​សកម្មប្រយុទ្ធ Boko Haram រង​ការបំផ្លាញ ហើយ​សមាជិក​របស់​ក្រុម​ភេរវ​ករ​មួយចំនួន​បាន​រត់គេចខ្លួន។

គួរ​រំលឹក​ផងដែរ​ថា ចាប់តាំងពី​ឆ្នាំ២០០៩ មក ក្រុម​សកម្មប្រយុទ្ធ Boko Haram បាន​ព្យាយាម​បង្កើត​រដ្ឋ​អ៊ីស្លាម​នៅ​ភាគ​ខាង​ឦសាន​នៃ​ប្រទេស​នី​ហ្សេ​រី​យ៉ា និង​បង្កើន​ការវាយប្រហារ​របស់​ពួកគេ​ទៅកាន់​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់ Lake Chad Basin៕

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយ​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here