ជនសង្ស័យ​ជា​ភេរវ​ករ​ចំនួន១១នាក់​ត្រូវ​ចាប់ឃុំខ្លួន​នៅក្នុង​ប្រទេស​អ៊ូ​ស​បេ​គី​ស្ថាន

0

ក្រសួងមហាផ្ទៃ​អ៊ូ​ស​បេ​គី​ស្ថាន​និយាយ​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​ថា អង្គភាព​អនុវត្ត​ច្បាប់​របស់​ប្រទេស​អ៊ូ​ស​បេ​គី​ស្ថាន​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន១១នាក់​សង្ស័យ​ជា​សមាជិក​របស់​ក្រុម​សកម្មប្រយុទ្ធ​អ៊ីស្លាម​និយម Katiba al-Tawhid wal-Jihad។

មន្ត្រីប៉ូលិស​និយាយថា ជនសង្ស័យ​ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃ​អង្គារ ដើម​សប្តាហ៍​នេះ ក្រោយពី​ប៉ូលិស និង​កងកម្លាំង​សន្តិសុខ​របស់​រដ្ឋ​បានធ្វើ​ប្រតិបត្តិការ​នៅ​ទីតាំង​ចំនួន៨ក្នុង​ទីក្រុង Tashkent ដើម្បី​ស្វែងរក​ភ័ស្តុតាង​នៃ​សកម្មភាព​ខុសច្បាប់​រប​ស់​ភេរវ​ករ​ទាំងនោះ។

យោងតាម​ប្រភព​សេចក្តីថ្លែងការណ៍​របស់​ប៉ូលិស​បាន ឲ្យ​ដឹង ថា​អ្នក​ជាប់ឃុំ​ទាំង​នោះបាន​ស្ថិតនៅក្រោម​ឥ​ទិ្ធ​ពល​របស់​ក្រុម​សកម្មប្រយុទ្ធ​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​អង្គការ​ភេរវកម្ម​អន្តរជាតិ​មួយ​ក្នុងប្រទេស​ស៊ី​រី ហើយ​ពួកគេ​គ្រោង​នឹងធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ម​ជ្ឈឹ​ម​បូព៌ា។

គួរ​រំលឹក​ផងដែរ​ថា នៅ​ខែ​មុន ស្ថាប័ន​អនុវត្ត​ច្បាប់​នៃ​ប្រទេស​អ៊ូ​ស​បេ​គី​ស្ថាន​បាន​ចាប់ខ្លួន​បុរស​ចំនួន២៥នាក់​ដែល​គេ​ជឿថា​មាន​ទំនាក់​ទំនងជា​មួយក្រុម​សកម្មប្រយុទ្ធ​ដូចគ្នា។ តុលាការ​កំពូល​របស់​ប្រទេស​អ៊ូ​ស​បេ​គី​ស្ថាន​បានដាក់​ឈ្មោះ​ក្រុម Katiba al-Tawhid wal-Jihad ជា​អង្គការ​ភេរវ​ករ​ក្នុង​ឆ្នាំ២០១៦ ។

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយ​ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here