ជន​ស៊ីវិល​ម្នាក់​ស្លាប់​ក្នុង​ការផ្ទុះ​គ្រាប់មីន​ដែល​ដាក់​ដោយ​ភេរវ​ករ​នៅ​ទីក្រុង Salamiya ក្នុងប្រទេស​ស៊ី​រី

0

 ជន​ស៊ីវិល​ម្នាក់​ស្លាប់​ដោយសារ​ការផ្ទុះ​គ្រាប់មីន​ដែល​បន្សល់ទុក​ដោយ​ក្រុម​ភេរ​វករ​នៅ​ភូមិ Abu Habilat ដែលមាន​ទីតាំង​ស្ថិតនៅ​ភាគ​ខាងកើត​ទីក្រុង Salamiya ក្នុង​ខេត្ត Hama នៃ​ប្រទេស​ស៊ី​រី។

ភ្នាក់ងារ​សារពត៌មាន​បញ្ជាក់ថា គ្រាប់មីន​ដែល​ដាំ​ដោយ​អង្គការ​ភេរវ​ករ​បាន​ផ្ទុះឡើង​នៅក្នុង​ភូមិ Abu Habilat ភាគ​ខាងកើត​ទីក្រុង Salamiya ក្នុង​ខេត្ត Hama នៃ​ប្រទេស​ស៊ី​រី។ ហេតុការណ៍​នោះ​បណ្តាលឱ្យ​ជន​ស៊ីវិល​ម្នាក់​ស្លាប់។

គួ​រំលឹក​ផងដែរ​ថា នៅ​ថ្ងៃ២៤ ខែមិថុនា​ខែ​មុននេះ បណ្តាញ​សារពត៌មាន​បាន​ចុះផ្សាយ​ពី​ហេតុការណ៍​ផ្ទុះ​គ្រាប់មីន​មួយ​បាន​កើតឡើង​នៅក្នុង​ភូមិ al-Rashideen al-Oula  នៅ​ភាគ​ខាងលិច​ទីក្រុង Aleppo ក្នុងប្រទេស​ស៊ី​រី។ ក្រោយមក មាន​មនុស្ស​ចំនួន៣នាក់​បាន​រងរបួស​ដោ​យ​នៅក្នុង​នោះ​មាន​បុរស​ម្នាក់ និង​កុមារ​ចំនួន ២នាក់។ នោះ​ជា​លទ្ធផល​នៃ​ការផ្ទុះ​គ្រាប់មីន​បន្សល់ទុក​ដោយ​ក្រុម​ភេរវ​ករ​ដែល​ធ្លាប់​បោះទីតាំង​នៅក្នុង​តំបន់​នោះ។

ចំណែកឯ​កាលពី​ពាក់កណ្តាល​ខែមិថុនា បណ្តាញសារព័ត៌មាន​ក៏បាន​ចុះផ្សាយ​ផងដែរ​ថា អាជ្ញាធរ​បាន​សហការ​ជាមួយ​អ្នកស្រុក​រកឃើញ​អាវុធ និង​គ្រាប់រំសេវ​មួយចំនួនធំ​រួមទាំង​ប្រអប់​ដាក់​គ្រាប់រំសេវ​ចំនួន​រាប់សិប​ប្រអប់ និង​កាំភ្លើង​ជាច្រើន​ដើម​រួមមាន កាំភ្លើង M16s  កាំភ្លើង​វែង​ផលិត​ដោយ​សហរដ្ឋអាមេរិក  ឧបករណ៍​សម្រាប់​បាញ់​គ្រាប់​ត្រ​យ៉ោ​ង  កាំភ្លើង​ស្ពាយ​បង់ កាំភ្លើង​ធំ និង​រថយន្ដ​4WD បំពាក់​ដោយ​ម៉ាស៊ីន DShK។ សម្ភារៈ​ទាំងនោះ​ត្រូវបាន​បន្សល់​ទុកចោល​ដោយ​ភេរវ​ករ​នៅ​តំបន់​ភាគខាងត្បូង​ប្រទេស​ស៊ី​រី។ នៅក្នុង​ចំណោម​សម្ភារៈ​ដែល​គេ​រកឃើញ​ក៏មាន​ថ្នាំពេទ្យ និង​ឧបករណ៍​ពេទ្យ​មួយចំនួនធំ ដែលមាន​វត្ថុ​ខ្លះ​ផលិត​នៅ​តំបន់​ភាគ​ខាងលិច៕

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន SANA ផ្សាយ​ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here