អូស្ត្រាលី​បង្កើត​ប៉ុស្តិ៍​ត្រួតពិនិត្យ​ជាច្រើន​នៅក្នុង​ទីក្រុង​មែ​ល​ប៊​ន ដើម្បី​ទប់ទល់​ការផ្ទុះ​ជាថ្មី​នៃ​ជំងឺ​កូ​វីដ១៩

0

ប៉ូលីស​អូស្ត្រាលី​បាន​បង្កើត​ប៉ុស្តិ៍​ត្រួតពិនិត្យ​នៅ​ជាយក្រុង​ទីក្រុង​មែ​ល​ប៊​ន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ពង្រឹង​បទបញ្ជា​ការ​ស្នាក់​នៅផ្ទះ ខណៈដែល​អាជ្ញាធរ​ព្យាយាម​ទប់ទល់​នឹង​ការផ្ទុះ​ជាថ្មី​នៃ​មេរោគ​កូ​រ៉ូ​ណា​វីរុស​នេះ។ អាជ្ញាធរ​កំពុង​ពិចារណា​ប្រើប្រាស់​ដ្រូ​ន​នៅក្នុង​ទីក្រុង​ធំ​ទី ២ របស់​ប្រទេស​នេះ។

ប៉ូលីស​ជាង ១,០០០ នាក់​បាន​តំឡើង​ប៉ុស្តិ៍​នៅ​ជុំវិញ​តំបន់​ជាយក្រុង​ចំនួន ៣៦ ដែល​បាន​វិលត្រឡប់​ទៅរក​ការបិទ​ប្រទេស​វិញ​បន្ទាប់ពី​មានការ​កើនឡើង​នៃ​ការឆ្លង​សារជាថ្មី​នោះ។

ខណៈដែល​ផ្នែក​សេសសល់​នៅក្នុង​ប្រទេស​អូស្ត្រាលី​ចាប់ផ្តើម​បើក​ព្រំដែន​រដ្ឋ និង​បន្ធូរបន្ថយ​ការ​ឃ្លាតឆ្ងាយ​ពី​សង្គម​នោះ រដ្ឋ Victoria នៃ​ទីក្រុង​មែ​ល​ប៊​ន​បាន​សន្យាថា​នឹងធ្វើ​ការផាកពិន័យ​អ្នក​ដែល​នៅ​តំបន់​ដែល​រង​ផលប៉ះពាល់​នេះ​ដែល​បាន​រំលោភ​លើ​ការ​រឹតបន្តឹង​នេះ៕

សម្រួល៖ សុ​ផា
ប្រភព RT ចុះផ្សាយ​ថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here