រដ្ឋមន្ត្រីក្រសួងការបរទេសអាល្លឺម៉ង់លោក Heiko Maas បានប្រាប់សមភាគីតួកគីរបស់គាត់នៅថ្ងៃព្រហស្បតិ៍នេះថាទីក្រុងប៊ែកឡាំងនឹងបន្តពិនិត្យឡើងវិញនូវដំបូន្មានធ្វើដំណើរសម្រាប់ប្រទេសតួកគី។
លោក Maas បានបន្ថែមថារាល់ការសម្រេចចិត្តណាមួយកំពុងត្រូវបានសម្របសម្រួលជាមួយសហគមន៍អ៊ឺរ៉ុបនិងផ្អែកលើទិន្នន័យដែលអាចទុកចិត្តបានលើការឆ្លងមេរោគកូរ៉ូណា និងស្ថានភាពសុខភាព។
ប្រទេសតួកគីមានការខកចិត្តដែលសហភាពអឺរ៉ុបបានដកប្រទេសនេះ រួមជាមួយសហរដ្ឋអាមេរិកនិងរដ្ឋដទៃទៀតចេញពីបញ្ជីប្រទេសដែលបានណែនាំសម្រាប់ការធ្វើដំណើរដែលមិនចាំបាច់។ សារព័ត៌មានរ៉យទ័របានរាយការណ៍ថាទីក្រុងអង់ការ៉ាបានអំពាវនាវដល់ទីក្រុងប្រ៊ុចសែលឲ្យកែតម្រូវកំហុសរបស់ខ្លួនផងដែរ។
ថ្លែងបន្ទាប់ពីកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសតួកគីលោក Mevlut Cavusoglu នៅទីក្រុងប៊ែកឡាំងលោក Maas បាននិយាយថាការពិនិត្យឡើងវិញនៃស្ថានការណ៍កើតឡើងរៀងរាល់ពីរសប្តាហ៍។ បញ្ហានេះមានសារៈសំខាន់ណាស់សម្រាប់សហគមន៍តួកគី ខណៈដែលប្រទេសអាល្លឺម៉ង់ក៏ជាប្រភពទេសចរណ៍ដ៏សំខាន់សម្រាប់ប្រទេសតួកគីផងដែរ៕
សម្រួល៖ សុផា
ប្រភព RT ចុះផ្សាយថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២០