ក្រុមប្រឆាំង​ប៉ា​ឡេ​ស្ទី​ន​ហ្វា​តា​និង​ហា​ម៉ាស បាន​បង្រួបបង្រួម​ប្រឆាំងនឹង​ផែនការ​របស់​អ៊ីស្រាអែល​ក្នុងការ​ដាក់បញ្ចូល​តំបន់​វេស​ប៊ែ​ង

0

ក្រុមប្រឆាំង​របស់​ប៉ា​ឡេ​ស្ទី​ន​គឺ​ហ្វា​តា​និង​ហា​ម៉ា​សបាន​សន្យា​ធ្វើ​យុទ្ធនាការ​រួមមួយ​ប្រឆាំងនឹង​ផែនការ​របស់​អ៊ីស្រាអែល​ក្នុងការ​បញ្ចូល​ទឹកដី​នៅក្នុង​តំបន់​វេស​ប៊ែ​ន។ ក្រុម​ទាំងពីរ​បានធ្វើ​សេចក្តីថ្លែងការណ៍​នៅក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​ដ៏​កម្រ​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នេះ។

មន្ត្រីជាន់ខ្ពស់​របស់​ក្រុម Fatah លោក Jibril Rajub បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា“ យើង​នឹង​ដាក់ចេញ​នូវ​រាល់​វិធានការណ៍​ចាំបាច់​ដើម្បី​ធានាបាន​នូវ​ឯកភាព​ជាតិ” នៅក្នុង​កិច្ចប្រឹងប្រែង​ប្រឆាំងនឹង​ការបញ្ចូល​ទឹកដី។ ថ្ងៃនេះ​យើង​ចង់​និយាយ​ដោយ​សម្លេង​តែមួយ” ។

ទីភ្នាក់ងារសារព័ត៌មាន AFP បាន​រាយការណ៍​ថា​សន្និសីទកាសែត​នេះ​ក៏ត្រូវ​បាន​ថ្លែង​ដោយ​លោក Saleh al-Arouri ផងដែរ​តាមរយៈ​តំណ​ភ្ជាប់​វីដេអូ​ពី​ទីក្រុង​បេ​រូត៕

សម្រួល៖ សុ​ផា
ប្រភព RT ចុះផ្សាយ​ថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here