ការវាយប្រហារប្រដាប់អាវុធមួយបានកំណត់គោលដៅលើមជ្ឈមណ្ឌលស្តារនីតិសម្បទាមួយកន្លែងនៅកណ្តាលទីក្រុង Irapuato របស់ប្រទេសម៉ិកស៊ិក។ ហេតុការណ៍នេះបណ្តាលឲ្យមនុស្សចំនួន២៤នាក់ស្លាប់ និងមនុស្សចំនួន៧នាក់ផ្សេងទៀតរងរបួស។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកយការណ៍ថា ក្រុមប្រដាប់អាវុធបានធ្វើការវាយប្រហារនៅមជ្ឈមណ្ឌលស្តារនីតិសម្បទាសម្រាប់អ្នកញៀនគ្រឿងញៀនវ័យក្មេងនៅក្នុងសហគមន៍ Arandas ដែលមានទីតាំងនៅកណ្តាលទីក្រុង Irapuato របស់ប្រទេសម៉ិកស៊ិក។ ហេតុការណ៍នោះកើតឡើងនៅថ្ងៃពុធ ទី០១ ខែកក្កដា ដោយបានសម្លាប់មនុស្សចំនួន ២៤នាក់ និងបណ្តាលឱ្យមនុស្សចំនួន៧នាក់ផ្សេងទៀតរងរបួស។
ក្រោយមក ក្រុមសង្គ្រោះបន្ទាន់បានបញ្ចូនជនរងគ្រោះទាំង៧នាក់ទៅមន្ទីរពេទ្យ។
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រពព័ត៌មាន Xinhua ផ្សាយថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០









