យ៉ាងហោចណាស់​មនុស្ស៤នាក់​រងរបួស​ពី​ការបាញ់ប្រហារ​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា

0

ការបាញ់ប្រហារ​មួយ​បានកើត​ឡើងលើ​រថយន្ត Infiniti M35 ពណ៌​ខ្មៅ នៅតាម​បណ្តោយ​ផ្លូវ​Interstate 580 ក្នុង​រដ្ឋ​រដ្ឋ​កាលីហ្វ័រ​ញ៉ា (California) បណ្តាលឱ្យ​មនុស្ស​ចំនួន៤នាក់​រងរបួស។

ប៉ូលិស​នៅក្នុង​តំបន់​បាន​ផុស​លើ​បណ្តាញ​សង្គម Twitter ថា យ៉ាងហោចណាស់​មាន​មនុស្ស៤នាក់​រងរបួស​នៅ​រសៀល​ថ្ងៃ​ពុធ​នៅក្នុង​ការបាញ់ប្រហារ​មួយ​នៅតាម​បណ្តោយ​ផ្លូវ Interstate 580 នៅ​តំបន់ Oakland ក្នុង​រដ្ឋ​រដ្ឋ​កាលីហ្វ័រ​ញ៉ា (California)។

នាយកដ្ឋាន​ប៉ូលិស Oakland  ថ្លែងថា៖ នាយកដ្ឋាន​ប៉ូលិស Oakland កំពុង​ជួយ​ក្រុម​ល្បាត CHP ក្រោយមក​ក៏មាន​ការបាញ់ប្រហារ​កើតឡើង​នៅលើ​ផ្លូវ E/B 580 Freeway នៅក្នុង​តំបន់ 106 Ave។ មាន​ជនរងគ្រោះ​ចំនួន៤នាក់​បាន​រងរបួស​ពី​ការវាយប្រហារ​នោះ។ ចរាចរណ៍​នៅក្នុង​តំបន់​នោះ​ត្រូវបាន​បិទ និង​ត្រូវ​ប្រើ​ផ្លូវ​ជំនួស

គួរបញ្ជាក់​ផងដែរ​ថា ការបាញ់ប្រហារ​បានកើត​ឡើង​នៅ​ម៉ោង​ប្រហែល ៣និង ៣០នាទី នៅ​រសៀល​ថ្ងៃ​ពុធ។ ប៉ូលិស​បញ្ជាក់​ឱ្យដឹងថា ជនរងគ្រោះ​ទាំង ៤នាក់​នៅក្នុង​រថយន្ត Infiniti M35 ពណ៌​ខ្មៅ​បាន​រងរបួស​ទាំងអស់ ហើយ​ពួកគេ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ក្នុងស្រុក​ដើម្បី​ទទួលបាន​ការព្យាបាល។ ការស៊ើបអង្កេត​កំពុងដំណើរការ​ដើម្បី​កំណត់​ពី​មូលហេតុ​នៃ​ការបាញ់ប្រហារ​នោះ។

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយ​ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here