ការវាយប្រហារ​តាម​អាកាស​នៅ​ភាគ​ខាងជើង​ប្រទេស​យេ​ម៉ែន សម្លាប់​មនុស្ស២នាក់

0

ទូរទស្សន៍ al-Masirah គ្រប់គ្រង​ដោយ​ក្រុម Houthi រាយការណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ថា កងកម្លាំង​ចម្រុះ​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត​ធ្វើការ​វាយប្រហារ​តាម​អាកាស​ក្នុង​ខេត្ត Saada នៅ​ភាគ​ខាងជើង​ប្រទេស​យេ​ម៉ែន។ ការវាយប្រហារ​នោះ​បណ្តាល​ឲ្យ​ស្ត្រី និង​ក្មេងស្រី​ម្នាក់​ស្លាប់។

ប្រភព​ដដែល​បន្តថា មាន​កុមារ​ចំនួន ៦នាក់​ផ្សេងទៀត​បាន​រងរបួស​ពី​ការវាយប្រហារ​តាម​អាកាស ដោយ​គ្រាប់​ធ្លាក់ចំ​ផ្ទះ​របស់​ក្រុមគ្រួសារ​មួយ​នៅ​ភូមិ Makash ក្នុងស្រុក al-Safra នៅ​ភាគ​ខាងកើត​នៃ​ខេត្ត Saada ។

គួរ​រំលឹក​ផងដែរ​ថា ប្រទេស​យេ​ម៉ែន​បាន​ធ្លាក់​ក្នុង​សង្គ្រាមស៊ីវិល​ចាប់តាំងពី​ចុងឆ្នាំ២០១៤ នៅពេលដែល​ក្រុម​ឧទ្ទាម Houthi គាំទ្រ​ដោយ​អ៊ីរ៉ង់​បាន​កាន់កាប់​តំបន់​ជាច្រើន​នៅ​ភាគ​ខាងជើង​ប្រទេស និង​បាន​បង្ខំ​រដ្ឋាភិបាល​គាំទ្រ​ដោយ​ប្រធានាធិបតី​អា​រ៉ា​ប៊ី​សា​អូឌីត​លោក Abd-Rabbu Mansour Hadi ចាក​ចេញពី​ទីក្រុង Sanaa។ កងកម្លាំង​ចម្រុះ​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត​បានធ្វើ​អន្តរាគមន៍​ក្នុង​ជម្លោះ​ក្នុងប្រទេស​យេ​ម៉ែន​នៅ​ដើមឆ្នាំ២០១៥ ដើម្បី​គាំទ្រ​រដ្ឋាភិ​បាល​លោក Hadi ។

លើសពីនេះ សង្គ្រាម​រយៈពេល ៥ឆ្នាំ​ក្នុងប្រទេស​យេ​ម៉ែន​បានសម្លាប់​មនុស្ស​ចំនួន​រាប់ពាន់នាក់ និង​នាំ​ឲ្យ​ជន​ស៊ីវិល​ចំនួន៣លាន​នាក់​ផ្លាស់​តី​លំនៅ និង​ជន​ស៊ីវិល​ច្រើនជាង ២០លាន​នាក់​ធ្លាក់​ក្នុងស្ថានភាព​អត់ឃ្លាន។

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយ​ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here