បំផ្ទុះ​គ្រាប់បែក​សំដៅលើ​យានយន្ត​របស់​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី ក្នុង​ខេត្ត Deir ez-Zor

0

ការ​បំផ្ទុះ​គ្រាប់បែក​ចំនួន​មួយ​គ្រាប់​កាលពី​ថ្ងៃ​សុក្រ​នេះ​បាន​តម្រង់​គោលដៅ​លើ​រថយន្ត​របស់​កង កម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី (SDF) ដែល​ដឹកនាំ​ដោយ​ជនជាតិ​ឃឺ​ដ​ស្ថិតនៅ​ជាយ​ខេត្ត Deir ez-Zor ភាគ​ខាងកើត​ប្រទេស​ស៊ី​រី។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ី​រី (SOHR) បាន​និយាយ​នៅក្នុង​របាយការណ៍​មួយ​ថា​ឧប្បត្តិ​ហេតុនេះ​បានកើត​ឡើង​នៅក្នុង​ភូមិ​al-Dahlal ដែលជា​ទីកន្លែង​ដែល​គ្រាប់បែក​កែឆ្នៃ​បាន​ផ្ទុះឡើង​បណ្តាលឱ្យ​រថយន្ត​របស់​កម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី​ខូច​ខាត់​ខណៈ​កំពុងធ្វើដំណើរ​ឆ្លងកាត់ ប៉ុន្តែ​វា​មិនបាន​បណ្តាលឱ្យមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះទេ ក្រោយមក​កងកម្លាំង​ប្រជា​ជា​ធិបតេយ្យ​បាន​គ្រប់គ្រង​ស្ថានការណ៍​ឡើងវិញ និង​បាន​ស្វែងរក និង​ដោះ​គ្រាប់បែក​កែឆ្នៃ​ចំនួន​ពីរ​គ្រាប់​ផ្សេងទៀត​នៅក្បែរ​កន្លែងកើតហេតុ។ គួ

រ​បញ្ជាក់ថា​ហេតុការណ៍​នេះ​បាន​កើតឡើង​តែមួយ​ថ្ងៃ​បន្ទាប់ពី​បុរស​ប្រដាប់អាវុធ​មិន​ស្គាល់​អត្តសញ្ញាណ​ដែល​ត្រូវបាន​គេ​ជឿថា​ជា​សមាជិក​នៃ​ក្រុម​រដ្ឋ​អ៊ីស្លាម​បានធ្វើ​ឃាត​លើ​អ្នក​ប្រយុទ្ធ​របស់​កងកម្លាំង​ប្រជាធិបតេយ្យ​ម្នាក់​ដែល​ស្ថិតនៅ​ក្នុងភូមិ al-Sabha នៃ​ខេត្ត Deir ez-Zor៕

ប្រភពព័ត៌មាន​ពី baghdadpost ចេញផ្សាយ​ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here