មនុស្ស ១៥នាក់​បាន​ស្លាប់ និង​រងរបួស​ពី​ការវាយប្រហារ​គ្រាប់បែក​នៅ​ភាគ​និរតី​ប្រទេស​សូ​ម៉ាលី

0

នៅ​ថ្ងៃ​សៅរ៍ ទី០៤ ខែកក្កដា សប្តាហ៍​មុន មាន​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​បានកើត​ឡើង​ក្នុង​ទីក្រុង Baidoa នៅ​ភាគ​និរតី​ប្រទេស​សូ​ម៉ាលី សម្លាប់​មនុស្ស​ចំនួន៥នាក់ និង​បណ្តាលឱ្យ​មនុស្ស​ចំនួន១០នាក់​ផ្សេងទៀត​រងរបួស។

ក្រុមមន្ត្រី​និយាយថា យ៉ាងហោចណាស់​មនុស្ស​ចំនួន ៥នាក់​ស្លាប់ និង​ចំនួន១០នាក់​ផ្សេងទៀត​រងរបួស ក្រោយពី​មានការ​វាយប្រហារ​បំផ្ទុះ​គ្រាប់បែក​នៅក្នុង​ទីក្រុង Baidoa នៅ​ភាគ​និរតី​ប្រទេស​សូ​ម៉ាលី​នៅ​ថ្ងៃ​សៅរ៍។

អ្នកនាំពាក្យ​រដ្ឋាភិបាល​សូ​ម៉ាលី​លោក Ismael Mukhtar Omar បានបញ្ជាក់​ពី​ការវាយប្រហារ​នេះ ដោយមាន​ប្រសា​ន៍​ថា ក្រុម​សកម្មប្រយុទ្ធ al-Shabab ជា​អ្នក​ស្ថិតនៅ​ពីក្រោយ​ការវាយប្រហារ​ចុងក្រោយបង្អស់​នៅក្នុង​ទីប្រជុំជន Baidoa ដែលជា​រដ្ឋធានី​ស្ថិតនៅលើ​ទឹកដី​ភាគ​និរតី​នៃ​ប្រទេស​សូ​ម៉ាលី។ លោក Omar បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា៖

“ការផ្ទុះ​គ្រាប់​គ្រាប់​បញ្ជា​ពី​ចម្ងាយ​បានសម្លាប់​មនុស្ស​ចំនួន៥នាក់ និង​បណ្តាល​ឲ្យ​មនុស្ស​ចំនួន១០នាក់​ផ្សេងទៀត​រងរបួស។ជនរងគ្រោះ​ភាគច្រើន​ជា​ជន​ស៊ីវិល ហើយ​អ្នកស្លាប់ និង​របួស​អាច​កើនឡើង ព្រោះនេះ​ជា​របាយការណ៍​ដំបូង” ។

លោក Omar បញ្ជាក់​បន្ថែមថា អ្នកស្លាប់ និង​របួស​គឺជា​ជន​ស៊ីវិល​ស្លូតត្រង់​ដែល​តែងតែ​ធ្វើដំណើរ​ប្រចាំថ្ងៃ​របស់​ពួកគេ​នៅក្នុង​តំបន់​នោះ។

អ្នកស្រុក​និយាយថា ការផ្ទុះ​នេះ​បានកំណត់​គោលដៅ​លើ​មជ្ឈមណ្ឌល​ប្រមូល​ពន្ធ​ក្នុងស្រុក​មួយ​នៅ​ភាគខាងត្បូង​នៃ​ទីប្រជុំជន Baidoa ប៉ុន្តែ​វា​បាន​ផ្ទុះ​នៅ​ភោជនីយដ្ឋាន​ក្បែរ​នោះ។

គួរ​រំលឹក​ផងដែរ​ថា នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី០៤ ខែកក្កដា ដដែល​នោះ​ក៏​មានការ​បំផ្ទុះ​គ្រាប់បែក​មួយ​ផ្សេងទៀត​បានកើត​ឡើង​នៅមុខ​ទីស្នាក់ការ​ហិរញ្ញ​វិ​ត្ថុ​នៅ​រដ្ឋធានី Mogadishu ដែលបណ្តាល​ឲ្យ​មនុស្ស​ចំនួន៧នាក់​រងរបួស​ក្នុងនោះ​មាន​ទាំង​បុគ្គលិក​សន្តិសុខ​ផងដែរ។

រដ្ឋាភិបាល​សូ​ម៉ាលី​បានធ្វើការ​ថ្កោលទោស​ចំពោះ​ការវាយប្រហារ​ទាំងពីរ​លើក​នេះ ដោយមាន​ប្រសាសន៍ថា ឧប្បត្តិហេតុ​ទាំងពីរ​នឹង​មិនអាច​រារាំង​ការប្តេជ្ញាចិត្ត​របស់លោក​ដើម្បី​រក្សា​ប្រទេស​សូ​ម៉ាលី​មាន​ស្ថេរភាព​នោះទេ។

កងកម្លាំង​សន្តិសុខ​របស់​ប្រទេស​សូ​ម៉ាលី​ដែល​គាំទ្រ​ដោយ​កម្លាំង​សម្ព័ន្ធមិត្ត​បាន​បង្កើន​ប្រតិបត្តិការ​នៅតាម​អាកាស និង​នៅ​លើដី​របស់​ពួកគេ ដើម្បី​ប្រឆាំងនឹង​ក្រុម​សកម្មប្រយុទ្ធ​នៅក្នុង​ប្រទេស បើទោះបីជា​នៅតែមាន​ការតស៊ូ​របស់​ក្រុម​សកម្មប្រយុទ្ធ​ដែល​បានកំណត់​គោលដៅ​លើ​មូលដ្ឋាន​យោធា សណ្ឋាគារ និង​កន្លែង​សាធារណៈ​ដទៃទៀត​ក៏ដោយ។

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយ​ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here