ទាហាន​ប៉ា​រ៉ា​រងរបួស​ពី​ការផ្ទុះ​គ្រាប់បែក​ច្នៃ​នៅ​តំបន់​កា​ស្មៀ​រដែ​ល​គ្រប់គ្រង​ដោយ​ឥណ្ឌា

0

ប៉ូលិស​និយាយថាទាហាន​ប៉ា​រ៉ា​ដែលជា​សមាជិក​របស់​ក​ង​កម្លាំង​ប៉ូលិស​បម្រុង​កណ្តាល (CRPF) បាន​រងរបួស​នៅ​ថ្ងៃអាទិត្យ​ក្នុង​ហេតុការណ៍​ផ្ទុះ​គ្រាប់បែក​ច្នៃ (IED) ដែល​បន្សល់ទុក​ដោយ​ក្រុម​សកម្មប្រយុទ្ធ​នៅក្នុង​តំបន់​កា​ស្មៀ​រដែ​ល​គ្រប់គ្រង​ដោយ​ប្រទេស​ឥណ្ឌា។

ការផ្ទុះ​បានកើត​ឡើង​នៅ​ភូមិ Gangoo ក្នុងស្រុក Pulwama មាន​ចម្ងាយ​ប្រហែល ៣ គីឡូម៉ែត្រ​ពី​ខាងត្បូង​ទីក្រុង Srinagar ដែលជា​រដ្ឋធានី​រដូវ​ក្តៅ​នៃ​តំបន់​កា​ស្មៀ​រ​គ្រប់គ្រង​ដោយ​ប្រទេស​ឥណ្ឌា។ មន្ត្រីប៉ូលិស​ម្នាក់ ដែល​គេ​ដកស្រង់​សម្តី​គាត់​នៅក្នុង​ស្រុក ​Pulwama បាន​និយាយថា សមាជិក​ទាហាន​ប៉ា​រ៉ា CRPF ម្នាក់​បាន​រងរបួស​នៅក្នុង​ការផ្ទុះ​គ្រាប់បែក​ច្នៃ IED នៅ​តំបន់ Gangoo។ ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យភ្លាមៗ ដោយ​ស្ថានភាព​របួស​របស់គាត់​ត្រូវបាន​បញ្ជាក់ថា​មាន​ស្ថេរភាព។

 

ក្រោយពី​មាន​ហេតុការណ៍​ផ្ទុះ​នេះ ប៉ូលិស និង​បុគ្គលិក CRPF បាន​ឡោមព័ទ្ធ​តំបន់​នោះ និង​បាន​នាំ​សត្វ​ឆ្កែ sniffer ដើម្បី​ធ្វើការ​ស្រាវជ្រាវ។ មន្ត្រីប៉ូលិស​បាន​និយាយថា៖ ក្នុងអំឡុងពេល​នៃ​ការស្រាវជ្រាវ​នេះ គេ​បាន​រកឃើញ​គ្រាប់បែក​ច្នៃ IEDគ្រាប់​មួយ​បន្ថែម និង​ត្រូវបាន​ដោះ​ចោលភ្លាម

គួរ​រំលឹក​ផងដែរ​ថា នៅពេលថ្មីៗនេះ​ការវាយប្រហារ​របស់​ស​កម្ម​ប្រយុទ្ធ​ទៅលើ​ក្រុម​ទាហាន CRPF មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់។ សង្គ្រាម​ទ័ពព្រៃ​កំពុង​កើតឡើង​រវាង​ក្រុម​សកម្មប្រយុទ្ធ និង​កងទ័ព​ឥណ្ឌា​ដែល​ឈរជើង​នៅក្នុង​តំបន់​នោះ​ចាប់តាំងពី​ឆ្នាំ១៩៨។ ក្រុម​សកម្មប្រយុទ្ធ​តែងតែ​វាយប្រហារ​ទៅលើ​កងកម្លាំង​រដ្ឋាភិបាល​ដោយ​ប្រើ​គ្រាប់បែក​ច្នៃ។លើសពីនេះ ការផ្ទុះអាវុធ​រវាង​ភាគី​ទាំងសងខាង​តែងតែ​កើតឡើង​នៅ​ទូទាំង​តំបន់។

នៅ​ថ្ងៃ​សៅរ៍ សប្តាហ៍​មុន​ផងដែរ សមាជិក​សកម្មប្រយុទ្ធ​ពីរ​នាក់​ត្រូវបាន​សម្លាប់​ខណៈដែល​ទាហាន ៣នាក់​រួមទាំង​មន្ត្រី​ថ្នាក់ទាប​ម្នាក់​រងរបួស​ក្នុង​ហេតុការណ៍​បាញ់កាំភ្លើង​យ៉ាង​សាហាវ​មួយ​នៅ​តំបន់ Kulgam។ តំបន់​កា​ស្មៀ​រ ជា​តំបន់ Himalayan ដែល​បែងចែក​រវាង​ប្រទេស​ឥណ្ឌា និង​ប្រទេស​ប៉ា​គី​ស្ថាន ត្រូវ​ប្រទេស​ទាំងពីរ​ទាមទារ​ការគ្រប់គ្រង។ ចាប់តាំងពី​ទទួលបាន​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស​មក​ប្រទេស​ទាំងពីរ​បានធ្វើ​សង្គ្រាម​ចំនួន ៣លើក​ដើម្បី​ផ្តាច់​ទឹកដី​តំបន់​កា​ស្មៀ​រ។

 

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ផ្សាយ​ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here