ទាហាន​អា​ហ្វ​ហ្គា​នី​ស្ថាន និង​សមាជិក​សកម្មប្រយុទ្ធ ៤នាក់​ស្លាប់​នៅ ដោយសារ​គ្រាប់​បែកពួក​តា​លី​បង់

0

អាជ្ញាធរ​និយាយ​នៅ​ថ្ងៃអាទិត្យ​ថា ទាហាន​ក្នុង​ក្រុម​ដោះ​គ្រាប់បែក​របស់​កងទ័ព​អា​ហ្វ​ហ្គា​នី​ស្ថាន និង​សមាជិក​ក្រុម​សកម្មប្រយុទ្ធ​ចំនួន ៤នាក់​ស្លាប់​នៅក្នុង​ខេត្ត​ចំនួន​ពីរ។ អ្នកនាំពាក្យ

រដ្ឋា​បាល​ខេត្ត​លោក Attahullah Khogiani ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន​ថា ទាហាន​បាន​បាត់បង់​ជីវិត​នៅពេល​គ្រាប់បែក​របស់​ក្រុម​តា​លី​បង់​បាន​ផ្ទុះ​នៅ​ស្រុក Surkh Rod ក្នុង​ខេត្ត Nangarhar នៅ​រសៀល​ថ្ងៃអាទិត្យ​សប្តាហ៍​មុន។

យោងតាម​ប្រភព​ក្រសួងការពារជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​ឲ្យ​ដឹងថា យ៉ាងហោចណាស់​មាន​គ្រាប់បែក​មិនទាន់​ផ្ទុះ​ចំនួន១៧គ្រាប់ និង​គ្រាប់មីន​ដែល​ផលិត​នៅតាម​ផ្ទះ​ត្រូវបាន​ការពារ​ដោយ​កងទ័ព​ក្នុង​រយៈពេល ២៤ម៉ោង​ចុងក្រោយ​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន។

ក្រសួង​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា នៅក្នុង​ខេត្ត Paktia  មាន​សមាជិក​សកម្មប្រយុទ្ធ​តា​លី​បង់​ចំនួន ៤នាក់​ស្លាប់ រួមទាំង​មាន​សមាជិក​សន្តិសុខ​ម្នាក់ និង​សមាជិក​ក្រុម​សកម្មប្រយុទ្ធ​តា​លី​បង់​ចំនួន ២នាក់​ផ្សេងទៀត​បាន​រងរបួស​ក្នុងពេល​មានការ​ប៉ះទង្គិច​គ្នា​ក្នុងស្រុក Aryoub Zazi នៅ​ពាក់​កណ្តាលអធ្រាត្រ​យប់​ថ្ងៃ​សៅរ៍។ ការប៉ះទង្គិច​គ្នា​បាន​កើតឡើង​ក្រោយពី​សមាជិក​ក្រុម​សកម្មប្រយុទ្ធ​ធ្វើការ​វាយឆ្មក់​លើ​ការ​យាមល្បាត​របស់​កងកម្លាំង​សន្តិសុខ​នៅក្នុង​ភូមិ Shego៕

ប្រែ​សម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ផ្សាយ​ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here