កងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដឹកនាំដោយជនជាតិឃឺដកាលពីថ្ងៃអាទិត្យនេះបានចាប់ខ្លួនសមាជិករដ្ឋអ៊ីស្លាមចំនួន៤នាក់ស្ថិតនៅជាយខេត្ត Deir ez-Zor ភាគខាងកើតប្រទេសស៊ីរី។
ប្រភពដែលអាចទុកចិត្តបានប្រាប់ឱ្យដឹងថាកងកម្លាំង SDF ដែលគាំទ្រដោយឧទ្ធម្ភាគចក្រចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកបានវាយឆ្មក់លើភូមិ al-Hussein នៅជិតទីក្រុង al-Uwar នៃខេត្តDeir ez-Zor និងធ្វើការចាប់ខ្លួនពួកIS ចំនួន ៤នាក់។
គួរបញ្ជាក់ថាបើទោះបីជាក្រុមជីហាដរដ្ឋអ៊ីស្លាមបានបរាជ័យនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីកាលពីចុងឆ្នាំ២០១៧ក៏ដោយ ប៉ុន្តែនាពេលថ្មីៗនេះក្រុមនេះបានរៀបចំក្រុមពួកគេសាជាថ្មីនៅក្នុងប្រទេសជិតខាងទាំងពីរនេះឡើងវិញ៕
ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី ៦ ខែកក្តដា ឆ្នាំ២០២០









