កងកម្លាំងប៉ូលិសសហព័ន្ធអ៊ីរ៉ាក់កាលពីថ្ងៃអាទិត្យនេះបានរឹបអូសយកគ្រឿងផ្ទុះមួយចំនួនដែលជាកម្មសិទ្ធិរបស់ក្រុមរដ្ឋអ៊ីស្លាមដែលស្ថិតនៅភាគអាគ្នេយ៍នៃខេត្ត Kirkuk។
យោងតាមព័ត៌មាន BasNews ដែលបទទួលបានពីប៉ូលិសសហព័ន្ធក្នុងអំឡុងពេលប្រតិបត្តិការមួយស្ថិតនៅទីក្រុង Hawija ចម្ងាយប្រហែល៥៥គីឡូម៉ែត្រពីភាគនិរតីនៃខេត្ត Kirkuk បានឱ្យដឹងថាប៉ូលិសសហព័ន្ធបានរឹបអូសយកគ្រាប់បែកមិនទាន់ផ្ទុះជាច្រើនគ្រាប់។
គួរបញ្ជាក់ថារដ្ឋអ៊ីស្លាមត្រូវបានគេជឿជាក់ថាមានទីជម្រកនៅក្នុងតំបន់ផ្សេងៗនៃខេត្តKirkuk ខណៈក្រុមសកម្មប្រយុទ្ធនាពេលថ្មីៗបានចាប់ផ្តើមប្រមូលផ្តុំគ្នាឡើងវិញនៅក្នុងប្រទេសនេះ។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី ៦ ខែកក្តដា ឆ្នាំ២០២០









